ក្រុមមន្រ្តីអន្តរក្រសូងពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ផ្លូវថ្នល់

ក្រុមមន្រ្តីអន្តរក្រសូងពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ផ្លូវថ្នល់
ក្រុមមន្រ្តីអន្តរក្រសូងពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ផ្លូវថ្នល់

ដោយៈ ម៉ាណា

    ភ្នំំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ ស្ដីពីវិសោធនកម្មច្បាប់ស្ដីពីផ្លូវថ្នល់។

លោកប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណៈការ និងដឹកជញ្ជូនបានដឹកនាំគណៈប្រតិភូក្រសួង ចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាបន្ថែមលើសេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងមានការចូលរួមពីលោកឆឺយ រឿន រដ្ឋលេខា​ធិការ នៃទីស្តីគណៈរដ្ឋមន្ត្រី ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងអន្តរក្រសួងស្ថាប័ន ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ គណៈកម្មការភាសាវិទ្យាខ្មែរ នៃទីស្តីគណៈរដ្ឋមន្ត្រី និងលោក លោកស្រីជាមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូប។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ រៀបចំឡើងក្នុងគោលបំណងដើម្បី ពិនិត្យ ពិភាក្សា ប្រមូលធាតុចូលបន្ថែមពីក្រសួងស្ថាប័ន ពាក់ព័ន្ធលើមាត្រាមួយចំនួនដែលបានចែង ក្នុងសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្ម ច្បាប់ស្តីពីផ្លូវថ្នល់ សំដៅធានាថាសេចក្តីព្រាងវិសោធនកម្មនេះ ប្រកបដោយអត្ថន័យមានខ្លឹមសារ ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ មានសង្គតិភាព និងឆ្លើយតបទៅនឹងការស្នើសុំពីវិស័យឯកជន ព្រមទាំងអាចយកទៅអនុវត្តតាមភាពរីកចម្រើន សេដ្ឋកិច្ច សង្គមជាក់ស្តែងនាពេលបច្ចុប្បន្ន និងទៅអនាគត៕

ក្រុមមន្រ្តីអន្តរក្រសូងពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ផ្លូវថ្នល់
ក្រុមមន្រ្តីអន្តរក្រសូងពិនិត្យនិងពិភាក្សាលើសេចក្តីព្រាងច្បាប់ផ្លូវថ្នល់

LEAVE A REPLY

Please enter your comment!
Please enter your name here