អគ្គនាយកដ្ឋានក្រសួងពាណិជ្ជកម្មលើកទឹកចិត្តលើការជម្រុញផលិតផលខ្មែរ

អគ្គនាយកដ្ឋានក្រសួងពាណិជ្ជកម្មលើកទឹកចិត្តលើការជម្រុញផលិតផលខ្មែរ
អគ្គនាយកដ្ឋានក្រសួងពាណិជ្ជកម្មលើកទឹកចិត្តលើការជម្រុញផលិតផលខ្មែរ

ដោយៈ ចំណាន

    ភ្នំពេញៈ លោកទិត សីច័ន្ទលី អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៥ របស់អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

កិច្ចប្រជុំនេះ មានគោលបំណងចម្បង ដើម្បីចែករំលែកវឌ្ឍនភាពការងារ និងបូកសរុបលទ្ធផលការងារ ព្រមទាំងលើកទិសដៅការងារសម្រាប់អនុវត្តនៅខែបន្ទាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកអគ្គនាយក បានថ្លែងអំណរគុណ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការនៃអគ្គនាយកដ្ឋាន ដែលសម្រេចបានសមិទ្ធផលការងារគួរឱ្យកត់សម្គាល់ ជាពិសេសការងារតាមដាននិងជំរុញការអនុវត្តគោលនយោបាយជាតិនានា ជាពិសេសការជំរុញលើកកម្ពស់ផលិតផលខ្មែរ និងការតភ្ជាប់ទីផ្សារក្នុងប្រទេស តាមរយៈការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ និងវេទិកាធុរកិច្ចនានាទាំងក្នុងនិងក្រៅប្រទេស និងការរៀបចំសិក្ខាសាលាផ្សព្វផ្សាយ តាមបណ្តាខេត្តគោលដៅ និងការងារត្រៀមរៀបចំរបាយការណ៍ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់អគ្គនាយកដ្ឋាន។

លោកទិត សីច័ន្ទលី អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម
លោកទិត សីច័ន្ទលី អគ្គនាយក នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម

នៅក្នុងរបៀបវារៈបន្ត នាយកដ្ឋានទាំងបីផងដែរ រួមមាន នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម នាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ និងនាយកដ្ឋានកិច្ចការពិព័រណ៍ បានរាយការណ៍លម្អិតអំពីវឌ្ឍនភាពការងា​រប្រចាំខែរបស់ខ្លួន និងទិសដៅការងារបន្ត ដោយទទួលបានការគាំទ្រនិងវាយតម្លៃខ្ពស់ ពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានផងដែរ។

ក្នុងឱកាសនោះ លោកអគ្គនាយក បានណែនាំឱ្យថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់នៅក្នុងអគ្គនាយកដ្ឋាន បន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ ត្រូវបន្តពង្រឹងសមត្ថភាព និងរៀនសូត្រជាប្រចាំ ដើម្បីជាការអភិវឌ្ឍខ្លួនផ្ទាល់ ក៏ដូចជាបង្កើនប្រសិទ្ធភាពការងារនៅខែបន្ទាប់៕

អគ្គនាយកដ្ឋានក្រសួងពាណិជ្ជកម្មលើកទឹកចិត្តលើការជម្រុញផលិតផលខ្មែរ
អគ្គនាយកដ្ឋានក្រសួងពាណិជ្ជកម្មលើកទឹកចិត្តលើការជម្រុញផលិតផលខ្មែរ

LEAVE A REPLY

Please enter your comment!
Please enter your name here