ស្ថាប័នចំនួន២សហការរៀបចំសិក្ខាសាលាលើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចសម្រាប់SMEs

ស្ថាប័នចំនួន២សហការរៀបចំសិក្ខាសាលាលើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចសម្រាប់SMEs
ស្ថាប័នចំនួន២សហការរៀបចំសិក្ខាសាលាលើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចសម្រាប់SMEs

ដោយៈ ចំណាន

ភ្នំពេញៈ សភាពាណិជ្ជកម្មកម្ពុជា សហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានបើកសិក្ខាសាលាស្តីពីកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចសម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា។

លោកឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារបច្ចេកទេសទី២ “ផ្នែកគយ-ឧស្សាហកម្ម បម្រើការនាំចេញវិស័យមិនមែនកាត់ដែរ” ផ្នែកឯកជន តំណាង បានដឹកនាំសមាជិកសភាពាណិជ្ជកម្មកម្ពុជា ចូលរួមសិក្ខាសា​លាស្តីពី កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច ទទួលបានការអនុញ្ញាត្តិ សម្រាប់សហគ្រាសធុនតូច និងមធ្យមកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះដឹកនាំដោយលោកផា អេងវ៉េង អគ្គនាយករងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា តំណាង ឯកឧត្តមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

សិក្ខាសាលានេះ ក៏មានការចូលរួមផងដែរពីសំណាក់តំណាងសមាគមធុរកិច្ចឯកជន តំណាងក្រុមហ៊ុននាំចេញ នាំចូលឯកជនជើងសារគយ និងអ្នកពាក់ព័ន្ធជាច្រើនទៀតផងដែរ។

ស្ថាប័នចំនួន២សហការរៀបចំសិក្ខាសាលាលើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចសម្រាប់SMEs
ស្ថាប័នចំនួន២សហការរៀបចំសិក្ខាសាលាលើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចសម្រាប់SMEs

សិក្ខាសាលានេះមានគោលបំណងដូចជា ទី1. ដើម្បីលើកកម្ពស់ការយល់ដឹង ក្នុងចំណោមសហគ្រាសធុនតូច និងមធ្យមអំពីកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ច ដែលទទួលបានការអនុញ្ញាត្តិ (AEO) នីតិវិធីនៃការដាក់ពាក្យ លក្ខណៈវិនិច្ឆ័យ និងតម្រូវការអនុលោមភាពសម្រាប់ការទទួលបានAEO ។

ទី2. ដើម្បីបញ្ជាក់ពីការលើកទឹកចិត្ត និងអត្ថប្រយោជន៍នៃវិញ្ញាបនបត្រAEO ទី3. ដើម្បីផ្តល់ការណែនាំជាក់ស្តែង និងការពិភាក្សាអន្តរកម្មរវាងGDCE និងSMEs ដើម្បីដោះស្រាយកង្វល់ និងសំណួររបស់សហគ្រាសធុនតូច និងមធ្យមអំពីដំណើរការAEO។

លោកឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ បានលើកឡើងថា សិក្ខាសាលាថ្ងៃនេះ មានសារៈសំខាន់ណាស់ ពីព្រោះបានផ្តល់ការណែនាំជាក់ស្ដែង ដល់ក្រុមហ៊ុន សហគ្រាសធុនតូច និងមធម្យម (SMEs) អំពីនីតិវិធីដាក់ពាក្យ ស្តង់ដារ ត្រូវអនុវត្ត និងអត្ថប្រយោជន៍ដែលនឹងអាចទទួលបាន។

លើសពីនេះទៀត ជាវេទិកា សម្រាប់ការពិភាក្សាដោយផ្ទាល់រវាង អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហគ្រាសឯកជន ជាពិសេសសហគ្រាសធុនតូច និងមធ្យម ដែលបានចូលរួម អាចពិភាក្សា លើកជាសំណួរ បញ្ហាប្រឈម នឹងទទួលបានដំណោះស្រាយផងដែរ។

សភាពាណិជ្ជកម្មកម្ពុជា នឹងបន្តធ្វើការគាំទ្រជាមួយដៃគូទាំងអស់ និងជាពិសេស ក្រោមយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (G-PSF) ដែលមានក្រុមការងារទាំង១៦ និងមានយន្តការភាពជាដៃគូគយនិងវិស័យឯកជន (CPPM)។ តាមរយយន្តការទាំងនេះ នឹងធានាថា ក្រុមហ៊ុន សហគ្រាស ឯកជន(SMEs) មានសមត្ថភាព និងអាចធ្វើការប្រកួតប្រជែងបាន ក្រោយទទួលបានលក្ខណវិនិច្ឆ័យជាស្ថាពរក្លាយជាក្រុមហ៊ុន AEO។

កម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចទទួលបានការអនុញ្ញាត្តិ (AEO) ដែលបានចាប់ផ្តើមដោយអង្គការគយពិភពលោក (WCO) និងអនុវត្តនៅបណ្តាប្រទេសអាស៊ាន នឹងប្រទេសអន្តរជាតិជាច្រើនផ្សេងទៀត។ កម្មវិធីនេះក៏បាន ផ្តល់ឱកាសដ៏អស្ចារ្យសម្រាប់ក្រុមហ៊ុន សហគ្រាសឯកជន SMEs នៅកម្ពុជាផងដែរ។ ក្រុមហ៊ុនទាំងឡាយណាដែលទទួលបានវិញ្ញាបនបត្រAEO នឹងទទួលបានអត្ថប្រយោជន៍ជាច្រើន ដូចជា ទី១. ដំណើរការគយមានភាពរហ័ស និងមានប្រសិទ្ធភាព ទី២. អត្រាត្រួតពិនិត្យទំនិញថយចុះ និងទទួលបានអាទិភាព ទី៣. កាត់បន្ថយការចំណាយពាណិជ្ជកម្ម និងដឹកជញ្ជួន និងបង្កើនឥទ្ធិពល និងទុកចិត្តពីដៃគូពាណិជ្ជកម្មអន្តរជាតិ៕

ស្ថាប័នចំនួន២សហការរៀបចំសិក្ខាសាលាលើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចសម្រាប់SMEs
ស្ថាប័នចំនួន២សហការរៀបចំសិក្ខាសាលាលើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចសម្រាប់SMEs
ស្ថាប័នចំនួន២សហការរៀបចំសិក្ខាសាលាលើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចសម្រាប់SMEs
ស្ថាប័នចំនួន២សហការរៀបចំសិក្ខាសាលាលើកម្មវិធីប្រតិបត្តិករសេដ្ឋកិច្ចសម្រាប់SMEs

LEAVE A REPLY

Please enter your comment!
Please enter your name here