សមាគមមីក្រូហិរញ្ញវត្ថុផ្តោតលើការជម្រុញសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ

សមាគមមីក្រូហិរញ្ញវត្ថុផ្តោតលើការជម្រុញសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ
សមាគមមីក្រូហិរញ្ញវត្ថុផ្តោតលើការជម្រុញសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ

ដោយៈ ម៉ាណា

    ភ្នំពេញៈ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា(CMA) បានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំជាថ្មី ​ក្នុងការគាំទ្រកិច្ចពិគ្រោះយោបល់ពហុភាគី ស្តីពីវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដឹកនាំដោយធនាគារជាតិនៃកម្ពុជា និងអង្គការសហប្រជាជាតិនៅកម្ពុជា។

CMAសង្កត់ធ្ងន់អំពី​តួនាទីរបស់ខ្លួន ក្នុងការជំរុញសេវាហិរញ្ញវត្ថុ ប្រកបដោយការទទួលខុសត្រូវ ពង្រឹងកិច្ចការពារអតិថិជន និងការធានានូវនិរន្តរភាពសម្រាប់វិស័យហិរញ្ញវត្ថុ​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការប្តេជ្ញាចិត្តនេះធ្វើឡើងក្នុងកិច្ចពិគ្រោះយោបល់កម្រិតខ្ពស់លើកទី៣ ជាមួយពហុភាគីពាក់ព័ន្ធស្តីពីមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ដែលរៀបចំធ្វើឡើងដោយធនាគារជាតិនៃកម្ពុជា(NBC) និងអង្គការសហប្រជាជាតិនៅកម្ពុជា កាលពីដើមខែកញ្ញា ឆ្នាំ២០២៥ និងកិច្ចពិគ្រោះយោបល់ស្តីពីការចូលរួមរបស់វិនិយោគិន ប្រកបដោយការទទួលខុសត្រូវ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ក្នុង​​រាជធានីភ្នំពេញ។

ដំណើរការកិច្ចពិគ្រោះយោបល់​នេះ​ បានប្រមូលផ្តុំភាគីពាក់ព័ន្ធសំខាន់ៗដូចជា និយតករ គ្រឹះស្ថានហិរញ្ញវត្ថុ វិនិយោគិន ដៃគូអភិវឌ្ឍន៍ និងអង្គការសង្គមស៊ីវិល ដើម្បីលើកឡើងពីឱកាស និងដោះស្រាយបញ្ហាប្រឈមក្នុងវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា។

យោង​តាមCMA គំនិតផ្តួចផ្តើមនេះ ​មានគោលបំណងជំរុញឱ្យមានកិច្ចសន្ទនា ប្រកបដោយបរិយាបន្ន ក្នុងចំណោមតួអង្គសំខាន់​ៗ បង្កើតការយល់ដឹងរួមគ្នា អំពីបញ្ហាប្រឈមជាប្រព័ន្ធ និងស្វែងរកដំណោះស្រាយដែលកំពុងកើតមាន និងអាចកើតមានក្នុងពេលអនា​គត ដើម្បីពង្រឹងវិស័យធនាគារ និងហិរញ្ញវត្ថុ​នៅ​កម្ពុជា។

ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុ លោកស្រី ឌិត នីតា បាន​មានប្រសាសន៍ថា កិច្ចពិគ្រោះយោបល់នេះ ជាជំហានវិវត្តន៍​ដ៏សំខាន់មួយ សម្រាប់វិស័យហិរញ្ញវត្ថុនៅកម្ពុជា។ CMA ប្តេជ្ញាធានាថា វិស័យមីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា ​នឹង​នៅតែបន្តជាកម្លាំងចលករដ៏សំខាន់មួយដើម្បីពង្រឹងសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។

លោកស្រីបញ្ជាក់ថា “យើងស្វាគមន៍វិនិយោគិន និងដៃគូទាំងអស់ដែលមានចក្ខុវិស័យរួមគ្នា ជាមួយយើងក្នុងការសម្រេចឱ្យបាននូវប្រព័ន្ធហិរញ្ញវត្ថុ ប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវ និងភាពធន់”។

តាម​រយៈកិច្ចពិគ្រោះយោបល់នេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមអំពាវនាវទៅវិនិយោគិន ក្នុងវិស័យហិរញ្ញវត្ថុទាំង​ក្នុងស្រុក និងអន្តរជាតិ ឱ្យចូលរួមគាំទ្រយ៉ាងសកម្ម ដល់កិច្ចពិគ្រោះយោបល់ដែលកំពុងបន្តដំណើរការនេះ តាមរយៈការវិនិយោគលើគំនិតផ្តួចផ្តើម ផ្នែកហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ ដែលផ្តល់អាទិភាពដល់ផលចំណេ​ញផ្នែកហិរញ្ញវត្ថុ និងផលជះសង្គមជាវិជ្ជមាន។

លោកស្រី​​បញ្ជាក់​ថា “ទំនុកចិត្តរបស់វិនិយោគិន មានសារៈសំខា​ន់ណាស់ក្នុងការរក្សាស្ថិរភាព និងការរីកចម្រើននៃប្រព័ន្ធហិរញ្ញវត្ថុរបស់កម្ពុជា”។ លោកស្រីបន្ថែមថា “យើងរួមគ្នាអាចធានាបាននូវលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុ ដែលជួយលើកកម្ពស់សិទ្ធិសហគមន៍ និងលើកកម្ពស់​សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា”៕

សមាគមមីក្រូហិរញ្ញវត្ថុផ្តោតលើការជម្រុញសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ
សមាគមមីក្រូហិរញ្ញវត្ថុផ្តោតលើការជម្រុញសេវាហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ

LEAVE A REPLY

Please enter your comment!
Please enter your name here