ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីតំបន់ Kurdistan របស់អុីរ៉ាក់បានចាប់ផ្តើមនាំចេញប្រេងឆៅឡើងវិញតាមរយៈប្រទេសតួកគីកាលពីចុងសប្តាហ៍មុន ហើយអង្គការនៃបណ្តាប្រទេសនាំចេញប្រេង (OPEC+) គ្រោងបន្តបង្កើនការផលិតប្រេងក្នុងខែវិច្ឆិកា។
អុីរ៉ាក់បាននាំចេញប្រេងឆៅកាលពីថ្ងៃសៅរ៍សប្តាហ៍មុនតាមរយៈបំពង់បង្ហូរប្រេងពីតំបន់ Kurdistan នៅភាគខាងជើងនៃប្រទេសនេះទៅកាន់ប្រទេសតួកគីជាលើកដំបូងក្នុងរយៈពេល២ឆ្នាំកន្លះ។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៣៤សេនមកនៅត្រឹម៦៩,៧៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0330 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៤៣សេនមកនៅត្រឹម៦៥,២៩ដុល្លារក្នុងមួយបារ៉ែល៕







