ទេសាភិបាលធនាគារជាតិលើកឡើងពីភាពចាំបាច់នៃបច្ចេក វិទ្យាហិរញ្ញវត្ថុ

ដោយៈ ម៉ាណា

    ហ្វីលីពីនៈ ទេសាភិបាលធនាគារជាតិនៃកម្ពុជា លោកជំទាវបណ្ឌិ​តជា សិរី ទេសាភិបាលបានលើកឡើងថា បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃតាមភាពចាំបា​ច់ មិនមែនតាមនវនិយមទេ។

លោកជំទាវបានថ្លែងបែបនេះ ក្នុងពេលអញ្ជើញចូលរួមជាវាគ្មិនគន្លឹះ ក្នុងកិច្ចពិភាក្សាលើប្រធានបទ “ការផ្សារភ្ជាប់បច្ចេកវិទ្យាហិរញ្ញវត្ថុ ទំនុកចិត្ត និងបទប្បញ្ញត្តិ”នាថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅក្នុងវេទិកាហិរញ្ញវត្ថុអាស៊ីលើកទី៥ស្តីពី“Positioning for the Future” ដែលត្រូវបានរៀបចំចាប់ពីថ្ងៃទី២៣-២៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទីស្នាក់ការកណ្តាលនៃធនាគារអភិវឌ្ឍន៍អាស៊ី នៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងកិច្ចពិភាក្សានោះ លោកជំទាវ ទេសាភិបាល បានសង្កត់ធ្ងន់ថា បច្ចេកវិទ្យាក្នុងវិស័យហិរញ្ញវត្ថុ ត្រូវបានវាយតម្លៃតាមភាពចាំបា​ច់ មិនមែនតាមនវនិយមទេ ពោលគឺបច្ចេកវិទ្យាត្រូវបំពេញតម្រូវការជាក់ស្តែង កសាងទំនុកចិត្ត និងផ្តល់អត្ថប្រយោជន៍ដល់ប្រជាជន។

លោកជំទាវ ទេសាភិបាលបានអំពាវនាវ ឱ្យសហគមន៍អន្តរជាតិរៀបចំប្រព័ន្ធហិរញ្ញវត្ថុ ដែលមានប្រសិទ្ធភាព ប្រកបដោយបរិយាបន្ន រហ័ស ត្រឹមត្រូវ និងមានភាពធន់គ្រប់គ្រាន់ ដើម្បីលើកកម្ពស់វិបុលភាពសម្រាប់ទាំងអស់គ្នា។

លោកជំទាវក៏បានរំលេច ពីក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និង សង្គមឌីជីថលកម្ពុជា២០២១-២០៣៥ ដល់អង្គវេទិកាផងដែរ។ គោលនយោបាយនេះ កំណត់យកបរិយាបន្នកម្មជាស្នូល នៃបរិវត្តកម្មឌីជីថលនៃប្រទេសកម្ពុជា មិនមែនជាលទ្ធផល ប៉ុន្តែជាគោលការណ៍នៃការរៀបចំ។ បរិយាបន្នកម្ម មិនមែនជាគោលបំណងផ្នែកសប្បុរសធម៌ ប៉ុន្តែជាភាពចាំបាច់ផ្នែកយុទ្ធសាស្ត្រ៕

LEAVE A REPLY

Please enter your comment!
Please enter your name here