ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈរបាយការណ៍ឧស្សាហកម្មបានបង្ហាញថា ស្តុកប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះកាលពីសប្តាហ៍មុន។ នេះជាសញ្ញាវិជ្ជមានមួយ ដែលបង្ហាញពីកំណើននៃតម្រូវការប្រេងឥន្ធនៈនៅសហរដ្ឋអាមេរិក។
យោងតាមទិន្នន័យបានបង្ហាញថា ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន៣,៨២លានបារ៉ែលកាលពីសប្តាហ៍មុន ខណៈស្តុកប្រេងសាំងបានធ្លាក់ចុះចំនួន១,០៥លានបារ៉ែល។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៧សេនដល់៦៧,៩ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0005 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង២៨សេនដល់៦៣,៦៩ដុល្លារក្នុងមួយបារ៉ែល៕







