សង្គ្រាមរវាងរុស្សុី-អ៊ុយក្រែនជំរុញឱ្យតម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិកើនឡើងនៅថ្ងៃចន្ទនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈក្រុមអ្នកវិនិយោគបានវាយតម្លៃពីផលប៉ះពាល់នៃការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនទៅលើរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសរុស្ស៊ី ដែលអាចជះផលប៉ះពាល់ដល់ការនាំចេញប្រេងឆៅ និងឥន្ធនៈរបស់រុស្សុី។

អ៊ុយក្រែន​បាន​បង្កើន​ការ​វាយ​ប្រហារ​លើ​​រោងចក្រចម្រាញ់ប្រេង​របស់​រុស្ស៊ី រួម​ទាំង​ស្ថានីយ​នាំ​ចេញ​ប្រេង​ឆៅ Primorsk និង​រោងចក្រ​ចម្រាញ់ប្រេង Kirichinefteorgsintez ដែល​ជា​រោងចក្រ​ចម្រាញ់​ប្រេង​ធំ​បំផុត​មួយ​ក្នុង​ចំណោម​រោងចក្រ​ចម្រាញ់​ប្រេង​ធំ​ៗ​នៅ​ប្រទេសរុស្ស៊ី។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៣៦សេនដល់៦៧,៣៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0632 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៣៦សេនដូចគ្នាដល់ត្រឹម៦៣,០៥ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here