តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃព្រហស្បតិ៍នេះ ស្របពេលមានការថយចុះនៃតម្រូវការប្រេងនៅអាមេរិក

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈការថយចុះនៃតម្រូវការប្រេងនៅសហរដ្ឋអាមេរិក និងហានិភ័យនៃការផ្គត់ផ្គង់លើសតម្រូវការ បានទប់ទល់នឹងការព្រួយបារម្ភចំពោះជម្លោះនៅតំបន់មជ្ឈិមបូព៌ា និងសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន។

អុីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាសដើម្បីកម្ចាត់មេដឹកនាំក្រុមហាម៉ាសក្នុងប្រទេសកាតា បន្ទាប់ពីក្រុមហាម៉ាសបានអះអាងថា ពួកគេបានបាញ់ប្រហារសម្លាប់មនុស្ស៦នាក់នៅឯចំណតរថយន្តក្រុងមួយនៅជាយទីក្រុងហ្សេរុយសាឡឹមរបស់អុីស្រាអែលកាលពីថ្ងៃចន្ទដើមសប្តាហ៍។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង១សេនដល់៦៧,៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0156 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង២សេនដល់៦៣,៦៩ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here