ក្រុមហ៊ុនកម្ពុជា ចិនចុះMOUក្នុងការនាំចេញបន្លែ ផ្លែឈើ ចេញពីកម្ពុជា

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកជំទាវចម និម្មលបានអញ្ជើញចូលរួម ពិធី​ចុះអនុស្សារណៈនៃការយោគយល់គ្នា(MOU) រវាង​ក្រុមហ៊ុន​ចិន​ និង​កម្ពុជា ដើម្បីជំរុញការនាំចេញបន្លែ ផ្លែឈើកម្ពុជាទៅកាន់ទីផ្សារខេត្តហឺណាន​ ក្នុងទំហំ​​ទឹក​ប្រាក់​៣០​លាន​ដុល្លារ ​ក្នុង​រយៈពេល​២​ឆ្នាំ​ខាង​មុខ។

ពិធីនេះក៏មានការចូលរួម ពីលោកZheng Haiyang អភិបាលរងខេត្តហឺណាន នៃសាធារណរដ្ឋប្រជាមានិតចិន និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តហឺណាន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវរដ្ឋមន្រ្តី បានសម្តែងនូវការស្វាគមន៍ និងថ្លែងអំណរគុណចំពោះ លោក Zheng Haiyang អភិបាលរងខេត្តហឺណាន ដែលចូលជួបសម្តែងការគួរសម និងពិភាក្សាការងារអំពីការពង្រឹង និងលើកកម្ពស់កិច្ចសហប្រតិការវាងកម្ពុជា- ចិនឱ្យកាន់តែស៊ីជម្រៅលើវិស័យពាណិជ្ជកម្ម និងសេដ្ឋកិច្ច ក្នុង​ទិសដៅ​ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងកម្ពុជា និងខេត្តហឺណាន  ជាពិសេសលើការ​នាំចេញ ​ផលិតផល​កសិកម្មកម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន​។

ជាមួយគ្នានេះ លោកជំទាវរដ្ឋមន្ត្រី បានបង្ហាញអំពីការគាំទ្រ និងលើកទឹកចិត្តឱ្យវិនិយោគិនចិន​ មកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឱ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យមានសក្តានុពលខ្ពស់ ដែលអាចថ្ពក់ទៅនឹងខ្សែច្រវាក់ផលិតកម្ម នៅប្រទេសចិនដូចជា៖ កសិកម្មទំនើប ឧស្សាហកម្មកែច្នៃចំណីអាហារ វិស័យយានយន្ត អេឡិចត្រូនិក និងបច្ចេកវិទ្យាឌីជីថល ជាដើម។

លោកជំទាវរដ្ឋមន្រ្តី បាន​លើកទឹកចិត្តឱ្យវិស័យឯកជន នៃប្រទេសទាំងពីរ​ ទាញយកប្រយោជន៍ឱ្យបានជាអតិបរមា ពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោ​យតំបន់​(អាសិប) កិច្ច​ព្រម​ព្រៀងពាណិ​ជ្ជកម្ម​សេរី​អាស៊ាន-ចិន​ ដើម្បី​បន្ត​កិច្ច​សហការ​ និង​ឈាន​ដល់​ការ​ចុះ​អនុស្សរណៈជា​បន្ត​បន្ទាប់​រវាង​ប្រទេស​ទាំងពីរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here