ក្រុមមន្រ្តីបើកកិច្ចប្រជុំអន្តរក្រសួងពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន

ដោយៈ ម៉ាណា

    ភ្នំពេញៈ ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានគណៈកម្មការ សម្របសម្រួលក្រុមការងារផ្នែកឯកជនសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.ឯ.រ.ជ) បានដឹកនាំសមាជិក សមាជិកា និងលេខាធិការ នៃ គ.ស.ឯ.រ.ជ ចួលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពី វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន។

កិច្ចប្រជុំនេះ ដឹកនាំដោយលោកនុត អ៊ុនវ័ណរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការសម្របសម្រួល ក្រុមការងារសម្រាប់យន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន (គ.ស.រ.ជ) ព្រមទាំងសហការីពាក់ព័ន្ធ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរ ពីសំណាក់់លេខាធិការដ្ឋាននៃក្រុមការងារទាំង១៦ ផ្នែករដ្ឋាភិបាល នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន និងអ្នកពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

គោលបំណងនៃកិច្ចប្រជុំនេះដើម្បី ១. ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍ស្តីពី វឌ្ឍនភាពការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន​ មុននឹងដាក់ឆ្លងដើម្បីធ្វើការអនុម័តនៅគណៈរដ្ឋមន្ត្រី, ២. ពិនិត្យ និងពិភាក្សាលើខ្លឹមសារស្ពីពីវឌ្ឍនភាពការងារ នៃការអនុវត្តវិធានការកែទម្រង់មុតស្រួចជាកញ្ចប់ ដែលបានដាក់ចេញក្នុងវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកទី១៩ និង៣.ពិនិត្យ ពិភាក្សាលើនីតិវិធីនៃការអនុវត្តជាស្តង់ដារ (SOP) នៃយន្តការវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here