ក្រសួងយុត្តិធ៌មនិងសមាគមចំនួន២ ចុះMOUលើការសម្របសម្រួលវិវាទទាក់ទងនឹងហិរញ្ញវត្ថុ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រសួងយុត្តិធ៌ម សហការជាមួយសមាគមធនាគារកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុបានចុះអនុស្សរណៈ (MOU)នៃការយោគយល់គ្នាទាក់ទងការសម្របសម្រួលវិវាទហិរញ្ញវត្ថុ។

ពិធីចុះហត្ថលេខាកាលពីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ ធ្វើឡើងក្រោមអធិបតីភាព លោកបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. និងលោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា និងលោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអញ្ជើញចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការសម្រុះសម្រួ​លផ្សះផ្សាវិវាទ នៅក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា(MOU)នេះ លោកបណ្ឌិត ជិន ម៉ាលីន បានលើកទ្បើងអំពីវឌ្ឍនភាពការងារសំខាន់ៗ ដែល អ.ដ.ក. សម្រេចបាននាពេលកន្លងមក ក៏ដូចជាទិសដៅការងារទៅមុខរបស់ អ.ដ.ក.។

លោកបានចាត់ទុកថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលនេះ គឺជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀត ស្របតាមចក្ខុវិស័យរប​ស់ អ.ដ.ក. និងទិសដៅរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការចូលរួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាព នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ តាមរយៈការសម្រុះសម្រួលផ្សះផ្សាវិវាទ ក្នុងវិស័យ​ធនាគារ និងហិរញ្ញវត្ថុ។

បន្ទាប់ពីពិធីចុះអនុស្សរណៈនៃការយោគយល់គ្នានេះ ក៏មានការរៀបចំកម្មវិធីបើកសិក្ខាសាលាបណ្តុះបណ្តាល ពង្រឹងសមត្ថភាពជូនដល់មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. លើប្រធានបទ “ការពង្រឹងប្រសិទ្ធភាព នៃការដោះស្រាយវិវាទក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា” ដើម្បីផ្តល់នូវចំណេះដឹងបន្ថែម ក្នុងការអនុវត្តលេីការដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ពិសេសលើវិវាទពាក់ព័ន្ធនឹងបំណុល ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here