ក្រុមការងារផ្នែកឯកជន “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនលើកពីបញ្ហាប្រឈមជាច្រើន

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមការងារផ្នែកឯកជន “ក” “ផ្នែកកសិកម្ម និងកសិឧស្សាហកម្ម” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ាម៉ុង រិទ្ធ​ថា សហប្រធានក្រុមការងារ “ក” តំណាងផ្នែកឯកជនបានបើកកិច្ចប្រជុំ ដោយលើកឡើងនូវបញ្ហាប្រឈមចំនួន៧។

កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរពីសំណាក់ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា  អនុសហប្រធានក្រុមការងារ “ក” តំណាងផ្នែកឯកជន​ តំណាងសមាគមអ្នកចិញ្ចឹមសត្វនៅកម្ពុជា តំណាងសហព័ន្ធស្វាយចន្ទីកម្ពុជា តំណាងសមាគមវារីវប្បកម្មនៅកម្ពុជា តំណាងសមាគមអ្នកផ្គត់ផ្គង់ត្រីនៅកម្ពុជា តំណាងសមាគមចុងភៅនៅកម្ពុជា តំណាងសមាគមសម្ព័ន្ធភាពកសិកម្ម ជលផល ធនធា​នទឹក និងបរិស្ថានកម្ពុជា និង្នកពាក់ព័ន្ធជាសមាជិកនៃក្រុមការងារផ្នែកឯកជនជាច្រើនទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះ មានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រឈមថ្មីៗបន្ថែមទៀត ក្នុងវិស័យកសិកម្ម និងកសិឧស្សហកម្ម ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនាពេលខាងមុខនេះ។

កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមរបស់ផ្នែកឯកជនមួយចំនួនរួមមាន៖

១. បញ្ហាប្រឈមទាក់ទងនឹងទិន្នផលកសិកម្មដែលនឹងដល់រដូវប្រមូលផលឆាប់ៗខាងមុខនេះ បន្ទាប់ពីការបិទព្រំដែនកម្ពុជា-ថៃ

២. បញ្ហាប្រឈមក្នុងផ្នែកចិញ្ចឹមសត្វ

៣. ផ្នែកដាំដុះ

៤. ផ្នែកជីកសិកម្ម

៥. ផ្នែកវារីវប្បកម្ម

៦. ផ្នែកហេដ្ឋារចនាសម្ព័ន្ធគាំទ្រ, ផ្នែកអនុវត្តលើសេចក្តីប្រកាស សេចក្តីណែនាំ និងឯកសារគតិយុត្តផ្សេងៗ។

៧. ការបង្កើតអនុក្រុមការងារតាមវិស័យគាំទ្រ ដល់វិស័យកសិកម្ម និងកសិឧស្សាហកម្ម រួមនឹងបញ្ហាប្រឈមមួយចំនួន​ផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here