ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈបណ្តាវិនិយោគិន និងក្រុមពាណិជ្ជករកំពុងរង់ចាំមើលកិច្ចប្រជុំនៅចុងសប្តាហ៍របស់អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) ដោយរំពឹងថា នឹងពិចារណាពីការបង្កើនការផលិតប្រេងឆៅបន្ថែមទៀត។
នៅក្នុងកិច្ចប្រជុំមួយនៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ សមាជិកចំនួន៨ របស់អង្គការ OPEC+ គ្រោងនឹងពិចារណាពីការបង្កើនការផលិតប្រេងឆៅបន្ថែមទៀតនៅក្នុងខែតុលាខាងមុខ។នេះបើយោងតាមការចុះផ្សាយដោយកាសែត Reuters។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ២៧សេនមកនៅត្រឹម៦៧,៣៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0114 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ២៨សេនមកនៅត្រឹម៦៣,៦៩ដុល្លារក្នុងមួយបារ៉ែល៕







