តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ បន្ទាប់ពីបានកើនឡើងជាង១ភាគរយកាលពីថ្ងៃអង្គារម្សិលមិញ ក្រោយ​ពេលសហរដ្ឋ​អាមេរិក​ប្រកាសដាក់​ទណ្ឌកម្ម​ថ្មី​លើ​បណ្តាញ​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​កប៉ាល់​ដឹកប្រេងរបស់លោក Waleed Khaled Hameed al-Samarra’i ដែលជាអ្នកជំនួញអុីរ៉ាក់។

រដ្ឋាភិបាលសហរដ្ឋអាមេរិកបានចោទប្រកាន់ថា ក្រុមហ៊ុនខាងលើបាន​រត់ពន្ធ​ប្រេង​របស់អុីរ៉ង់​មកក្លែង​​ប្រភពថា ជា​ប្រេង​របស់ប្រទេសអុីរ៉ាក់ និងបានផ្តល់ប្រាក់ចំណូលយ៉ាងច្រើនដល់អុីរ៉ង់ពីការលក់ប្រេងឆៅ។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១សេនមកនៅត្រឹម៦៩,១៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0032 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង៤សេនដល់៦៥,៦៣ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here