តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងក្នុងការជួញដូរនៅព្រឹកថ្ងៃអង្គារនេះ ខណៈ​ពេលការ​ព្រួយ​បារម្ភ​អំពី​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ប្រេងឆៅបាន​កើន​ឡើង​ ស្របពេល​មាន​ការ​កើនឡើង​នៃ​ជម្លោះ​រវាង​ប្រទេសរុស្ស៊ី និង​ប្រទេសអ៊ុយក្រែន។

ប្រទេសរុស្ស៊ី និងអ៊ុយក្រែនបានបង្កើនការវាយប្រហារគ្នាតាមផ្លូវអាកាសកាន់តែខ្លាំងឡើងក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ ប្រទេសរុស្ស៊ីបានកំណត់គោលដៅលើប្រព័ន្ធថាមពល និងប្រព័ន្ធដឹកជញ្ជូនរបស់អ៊ុយក្រែន ខណៈអ៊ុយក្រែនបានវាយប្រហារលើរោងចក្រចម្រាញ់ប្រេងឆៅ និងបំពង់បង្ហូរប្រេងរបស់រុស្ស៊ី។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង៤០សេនដល់៦៨,៥៥ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0149 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង១,០៥ដុល្លារដល់៦៥,០៦ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here