ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនៅព្រឹកថ្ងៃចន្ទនេះ ស្របពេលមានការព្រួយបារម្ភអំពីការកើនឡើងនៃការផលិតប្រេង និងផលប៉ះពាល់នៃការដំឡើងពន្ធគយបដិការរបស់សហរដ្ឋអាមេរិកលើតម្រូវការប្រេងឥន្ធនៈនៅលើពិភពលោក។
បណ្តាវិនិយោគិនកំពុងរង់ចាំមើលកិច្ចប្រជុំនៅថ្ងៃទី៧ ខែកញ្ញាខាងមុខរវាងសមាជិករបស់អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) ដែលត្រូវបានរំពឹងថា នឹងពិភាក្សាអំពីការបង្កើនការផលិតប្រេង។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ១២សេនមកនៅត្រឹម៦៧,៣៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0046 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ១៣សេនមកនៅត្រឹម៦៣,៨៨ដុល្លារក្នុងមួយបារ៉ែល៕







