ចលនាគាំទ្រផលិតផលខ្មែរៈ ខេត្តចំនួន២រៀបចំផ្សារផលិតផលខ្មែរទាក់ទាញបានការគាំទ្រពីប្រជាពលរដ្ឋ

ដោយៈ ម៉ាណា

កំពង់ចាម/កែបៈ ជាមួយនិន្នាការជាតិនិយ ប្រជាពលរដ្ឋងាកមកប្រើប្រាស់ផលិតផលខ្មែរ ខេត្តកំពង់ចាម នុងខេត្តកែបបានរៀបចំផ្សារផលិតផលខ្មែរខេត្តកែប បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ។

ផ្សារផលិតផលខ្មែរខេត្តកែប បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ ដែលបានដាំដុះ និងកែឆ្នៃដោយកសិករ និងផលិតករខ្មែរនៅខេត្តកែប នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង ៧ព្រឹក ដល់១២ថ្ងៃត្រង់ នៅជិតរង្វង់មូលជ្រូកទឹក (ទល់មុខមន្ទីរទេសច​រណ៍ខេត្ត) ស្ថិតនៅភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ឬស្វែងរកតាមតំណភ្ជាប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រោមការដឹកនាំ និងការគាំទ្ររបស់ក្រសួងពាណិជ្ជកម្ម និងការសម្របសម្រួលផ្តល់ទីតាំងរបស់រដ្ឋបាលខេត្ត មន្ទីរពាណិជ្ជកម្មខេត្តកែប ក្រោមគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) នៃក្រសួងពាណិជ្ជកម្ម បានរៀបចំ និងដាក់ឲ្យដំណើរការផ្សារលក់ផលិត​ផលខ្មែរ ចាប់តាំងពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន។

ផ្សារនេះ មានគោលបំណងផ្ដល់ឱកាសទីផ្សារ បន្ថែមដល់កសិករ ផលិតករអាជីវករខ្នាតតូច ជាតំណាងពីក្រុមកសិករផលិត និងជាការតភ្ជាប់ទំនាក់ទំនងទីផ្សារឱ្យកាន់តែប្រសើរ ដល់ក្រុមផលិតដែលអាចរកប្រាក់ចំណូល និងលើកកម្ពស់ជីវភាពរស់នៅពួកគេ។

ការចូលរួមលើកកម្ពស់ និងប្រើប្រាស់ផលិតផលខ្មែរ ជាការរួមចំណែកបង្កើនផលិតភាពផលិតផលក្នុងស្រុក បង្កើនប្រាក់ចំណូល និងលើកស្ទួយជីវភាពប្រជាជន និងជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមឲ្យកាន់តែប្រសើរឡើង។

ជាមួយគ្នានេះផងដែរ ខេត្តកំពង់ចាម បានរៀបចំផ្សារផលិតផលខ្មែរខេត្តកំពង់ចាម  បាននិងកំពុងដំណើរការលក់កសិផល ផលិតផលខ្មែរ ដែលបានដាំដុះ និងកែឆ្នៃដោយកសិករ និងផលិតករខ្មែរនៅខេត្តកំពង់ចាម នៅរៀងរាល់ថ្ងៃសៅរ៍-អាទិត្យ ចាប់ពីម៉ោង៧ព្រឹក ដល់ ១២ថ្ងៃត្រង់ ដែលមានទីតាំង នៅមុខមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម ភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម (តាមបណ្តោយផ្លូវមាត់ទន្លេ ក្រោមស្ពានគីហ្សូណា ទល់មុខសួនសន្តិភាព)៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here