ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជាពិភាក្សាដាក់ចេញយុទ្ឋសាស្រ្តដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចកម្ពុជា និងអាស៊ាន

ដោយៈ ចំណាន

    ភ្នំពេញៈ ថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា បានពិភាក្សាជាមួយមន្រ្តីអង់គ្លេសប្រចាំអាស៊ាន ដើម្បីផ្លាស់ប្តូរយោបល់ ដើម្បីសម្រេចបាននូវគោលដៅពង្រឹងទំនាក់ទំនងទ្វេរភាគី និងអាស៊ាន។

កិច្ចពិភាក្សានេះ ដឹកនាំដោយលោកឧកញ៉ា គួច ផេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា តំណាង អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សា ពិគ្រោះយោបល់ធុរកិច្ចអាស៊ានសម្រាប់កម្ពុជា។ ចំណែកភាគីអង់គ្លេសដឹកនាំដោយលោកស្រី ម៉ាហ្កាលី លូតា (Magali Loota) លេខាទី២ទទួលបន្ទុកផ្នែកសេដ្ឋកិច្ច នៃស្ថានបេស​កកម្មចក្រភពអង់គ្លេស ប្រចាំនៅអាស៊ាន និងលោកClaudio Dordi ប្រធានCadmus International។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចពិភាក្សានេះ បានផ្តោតលើការអនុវត្ត កម្មវិធីសមាហរណកម្មសេដ្ឋកិច្ចអាស៊ាន -ចក្រភពអង់គ្លេស (AEIP) និងពិនិត្យមើលលទ្ធភាពក្នុងការជំរុញគម្រោងពាណិជ្ជកម្មបើកចំហរ ដែលមានគោលដៅចម្បងរួមមាន ទី១ កាត់បន្ថយរបាំងមិនមែនពន្ធគយ (NTBs) តាមរយៈការអនុវត្តប្រព័ន្ធពាណិជ្ជកម្មឌីជីថលថ្មីៗ និងការសម្រួលនីតិវិធីគយ។

ទី២ លើកកម្ពស់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ ទី៣ ផ្តល់ការគាំទ្រផ្នែកបច្ចេកទេស និងហិរញ្ញវត្ថុ ដល់សហគ្រាសធុនតូច និងមធ្យម (MSMEs) កម្ពុជា ជាពិសេសសហគ្រិនស្ត្រី ដើម្បីឱ្យពួកគេអាចចូលរួមក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here