ក្រសួងទេសចរណ៍ និងខេត្តយូណានប្រទេសចិនសហការគ្នារៀបចំសន្និសីទផ្សព្វផ្សាយទេសចរណ៍

ដោយៈ ម៉ាណា

    ប្រទេសចិនៈ រដ្ឋមន្រ្តីទេសចរណ៍កម្ពុជា លោកហួត ហាក់បានចូលរួមសន្និសីទផ្សព្វផ្សាយទេសចរណ៍កម្ពុជា- ខេត្តយូណានដ៏ធំៗដើ​ម្បីជួយផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជា-ចិន និងជាវេទិកាភ្ជា​ប់វិស័យឯកជនទេសចរណ៍នៃប្រទេសទាំងពីរ បង្កើតកិច្ចសហការជាក់ស្តែង និងប្រកបដោយផ្លែផ្កា។

ក្រុមហ៊ុន  Yunnan Investment Group  បានរៀបចំសន្និសីទនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកLiu Minglin នាយកប្រតិបត្តិក្រុមហ៊ុន Yunnan Investment Group សមាគមទេសចរណ៍ខេត្តយូណាន លោក លោកស្រីប្រធានសហគ្រាសទេសចរណ៍ធំៗ ក្នុងខេត្តយូណាន បណ្តាញសារព័ត៌មានInfluencers និងភ្ញៀវកិត្តិយសសរុបជាង១៥០រូប នាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន។

សន្និសីទនេះ ត្រូវបានរៀបចំជាពិសេស ដើម្បីជាវេទិកាធុរកិច្ចផ្សព្វផ្សាយ និងបង្ហាញសក្ដានុពលទេសចរណ៍កម្ពុជា-ចិន ពិសេសគឺការផ្តល់នូវព័ត៌មានពិត ពីស្ថានភាពសុខសន្តិភាព និងសុវត្ថិភាពដែលកម្ពុជាផ្តល់ជូន ភ្ញៀវទេសចរអន្តរជាតិមកទស្សនាកម្ពុជា និងជាឱកាសប្រតិភូក្នុងវិស័យឯកជនកម្ពុជា បានចូលរួមផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សំបូរបែបរបស់កម្ពុជា ដល់ខេត្តយូណានផ្ទាល់តែម្តង ដើម្បីទាក់ទាញភ្ញៀវទេសចរ និងវិនិយោគិនពីខេត្តយូណាន មកទស្សនា និងវិនិយោគនៅប្រទេសកម្ពុជា។

ក្នុងសុន្ទរកថាគន្លឹះរបស់ លោករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា នេះជាវេទិកាដ៏សំខាន់ និងឱកាសមាស សម្រាប់ភាគីឯកជននៃប្រទេសទាំងពីរដ៏មានសក្តានុពល បានជួបពិភាក្សាផ្ទាល់ ដើម្បីបង្កើតកិច្ចសហការជាក់ស្តែង និងជាផ្លែផ្កាដោយអាចឈានបង្កើត កញ្ចប់ទស្សនកិច្ចរួមគ្នាបានឆាប់ ជាពិសេសគឺបានទទួលនូវព័ត៌មានពិត ពីប្រទេសកម្ពុជា ព្រមទាំងយន្តការលើកទឹកចិត្ត ដល់ការវិនិយោគក្នុងវិស័យទេសចរណ៍នានា ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជា និងការធានាជូនអ្នកវិនិយោគដ៏កក់ក្តៅ។

តាមរយៈសន្និសីទផ្សព្វផ្សាយទេសចរណ៍កម្ពុជា -ខេត្តយូណានដ៏មានសារៈសំខាន់ រួមទាំងការចូលរួមដ៏សកម្ម និងប្តេជ្ញាចិត្តដ៏មុតមោះរបស់ភាគីរដ្ឋ និងឯកជននៃប្រទេសកម្ពុជា និងខេត្តយូណាននាពេលនេះ ពិតជាជួយពង្រឹង និងពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ ក្នុងវិស័យទេ​សចរណ៍ ដើម្បីជំរុញប្រទេសកម្ពុជា និងខេត្តយូណានក្លាយជាគោលដៅទេសចរណ៍ដ៏សំខាន់ និងទាក់ទាញសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ និងការវិនិយោគកាន់តែច្រើន៕

LEAVE A REPLY

Please enter your comment!
Please enter your name here