ក្រសួងចំនួន២MOUសហការគ្នាលើកិច្ចសហការគ្នា

ដោយៈ គង់ សិរីម៉ាលីនណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេត និងលោកថោ ជេដ្ឋារដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧត្តុនិយមបានចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ។

លោកជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគម​ន៍ (ក.ប.ទ.) និងលោកថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹកនិងឧតុនិយម (ធ.ទ.ឧ.) បានអញ្ជើញចុះហត្ថលេខារួមគ្នា លើអនុស្សរណៈនៃការយោគយល់ស្ដីពី កិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ ក.ប.ទ. និង ធ.ទ.ឧ. នៅទីស្តីការ ក.ប.ទ.។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈអនុស្សរណៈ នៃការយោគយល់នេះក.ប.ទ. នឹងជួយ ធ.ទ.ឧ. ក្នុងការដាក់ឱ្យប្រើថ្នាលផ្ទៀងផ្ទាត់ ឯកសារverify.gov.kh ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់អ៊ីនធឺណិតឥតខ្សែ ព្រមទាំងការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្ត្រីរាជការ។

ថ្នាលផ្ទៀងផ្ទាត់ឯកសារverify.gov.kh គឺជាថ្នាលរបស់រាជរដ្ឋាភិបាល ដែលអភិវឌ្ឍដោយក.ប.ទ. និងត្រូវបានដាក់ឱ្យប្រើក្នុងគោលបំណងលុបបំបាត់ការក្លែងបន្លំឯកសារ ផ្តល់ភាពងាយស្រួលក្នុងការប្រើប្រាស់ និងផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃឯកសារ តាមរយៈការស្កេន QR Code ស្តង់ដារលើសន្លឹកឯកសារ ដោយមិនតម្រូវឱ្យមានការធ្វើនីត្យានុកូលកម្ម លើឯកសារថតចម្លងក្នុងទម្រង់ជាក្រដាសឡើយ។

ជាមួយគ្នានេះដែរ ថ្នាលverify របស់រាជរដ្ឋាភិបាល ក៏ត្រូវបានប្រើប្រាស់ក្នុងប្រទេសមួយចំនួនក្នុងតំបន់ផងដែ៕

LEAVE A REPLY

Please enter your comment!
Please enter your name here