កម្ពុជាផ្តោតលើយុទ្ឋសាស្រ្តពង្រីក និងធ្វើពិពិធកម្មនាំចេញអង្ករ រយៈពេលមធ្យម

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាពិជ្ជកម្មបានចូលរួម សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវការនៃ “យុទ្ធសាស្រ្តពង្រីក និងពិពិធកម្មទីផ្សារនាំចេញអង្ករកម្ពុជា ២០២៥-២០៣០”។

ការប្រកាសនូវយុទ្ឋសាស្រ្តនេះ ធ្វើឡើងនៅពេលលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងលោកឌិត​ ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងកម្មវិធីនេះក៏មាន“ពិធីបើកមហាសន្និបាត សហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៤ និងកម្មវិធីបោះឆ្នោតជ្រើសរើសប្រធានសហព័ន្ធ ប្រធាន និងសមាជិកក្រុមប្រឹក្សាភិបាល នៃសហព័ន្ធស្រូវអង្ករកម្ពុជា អាណត្តិទី៥” ដោយមានវត្តមានអញ្ជើញចូលរួម ពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ​ ថ្នាក់ដឹកនាំ និងសមាជិកសហព័ន្ធស្រូវអង្ករកម្ពុជា តំណា​ងអង្គការស្បៀង និងកសិកម្មនៃអង្គការសហប្រជាជាតិ ប្រចាំកម្ពុជា អង្គការដៃគូអភិវឌ្ឍន៍ តំណាងសភាពាណិជ្ជកម្មអន្តរជាតិប្រចាំកម្ពុជា ព្រមទាំងតំណាងសមាគម និងអង្គការក្រៅរដ្ឋាភិបាលជាច្រើនរូប។

តាមរយៈការដាក់ចេញនូវ “យុទ្ធសាស្ត្រស្តីពីការពង្រីកទីផ្សារ និងពិពិធកម្មការនាំចេញ អង្ករកម្ពុជា ២០២៥-២០៣០” នេះ លោកជំទាវរដ្ឋមន្រ្តី បានគូសរំលេចនូវទិសដៅចម្បងៗចំនួន៣ ដូចជា ទី១. រក្សាជំហររឹងមាំរបស់កម្ពុជា លើទីផ្សារអង្ករក្រអូបសំខាន់ៗ លើទីផ្សារអន្តរជាតិ។ ទី២. បង្កើនការនាំចេញអង្ករសប្រណិត ដោយផ្តោតលើក្រុមប្រជាជន ដែលមានចំណូលមធ្យម នៅក្នុងទីផ្សារតំបន់អាស៊ី និង

ទី៣. ពង្រីកឱកាសទីផ្សារឱ្យទូលាយបន្ថែមទៀត តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលមានស្រាប់ និងនាពេលអនាគត ក៏ដូចជា​តាមរយៈយន្តការលទ្ធកម្ម ស្បៀងអាហារតាមស្ថាប័ន ដូចជា តាមរយៈយន្តការកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល(G2G) កម្មវិធីជំនួយស្បៀងអាហារ និងលទ្ធកម្មសន្តិសុខស្បៀង ដោយអង្គការសហប្រជាជាតិនិងអង្គការមនុស្សធម៌នានា។

លោកជំទាវរដ្ឋមន្ត្រីបន្តថា ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាសម្រេចបាននូវការរីកចម្រើន លើការនាំចេញទៅទីផ្សារចិន ដែលគ្របដណ្តប់លើបរិមាណនាំចេញសរុបរហូតដល់៣០% ហើយក្នុងឆ្នាំនេះ នឹងបន្តកើនឡើងថែមទៀត ដោយមានមូលដ្ឋាននៃការប្តេជ្ញាចិត្តខ្ពស់ពីប្រទេសចិន តាមរយៈការចុះអនុស្សរណៈយោគយល់គ្នា លើកទី៧ ចំនួន៥០ម៉ឺនតោន។

លោកជំទាវរដ្ឋមន្រ្តី បានគូសបញ្ជាក់ថា ក្នុងនីតិកាលទី៧ នេះ ក្រសួងពាណិជ្ជកម្ម បន្តផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការចូលរួមដោយមិនអាចខ្វះបានរបស់វិស័យឯកជន ក្នុងការអនុវត្តគោលនយោបា​យ យុទ្ធសាស្ត្រនានារបស់រាជដ្ឋាភិបាល និងទាញយកផលប្រយោ​ជន៍ជាអតិបរមាពីកិច្ច​​ព្រមព្រៀងកម្ពុជាជាសមាជិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here