តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានកើនឡើងតិចតួចក្នុងការជួញដូរនាព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគកំពុងរង់ចាំមើលការប្រកាសពន្ធថ្មីរបស់សហរដ្ឋអាមេរិកលើទំនិញឥណ្ឌា ក្នុងគោលបំណងឆ្លើយតបចំពោះការណ៍ ដែលប្រទេសឥណ្ឌានៅតែបន្តទិញប្រេងពីរុស្ស៊ី។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា “ការដំឡើងពន្ធជាលទ្ធផល ដែលឥណ្ឌាបន្តទិញប្រេងឆៅពីរុស្ស៊ីរបស់ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានមកលើអ៊ុយក្រែន ខណៈទណ្ឌកម្មរបស់លោកខាងលិចបានបង្ខំឱ្យរុស្ស៊ីបញ្ចុះតម្លៃប្រេងរបស់ខ្លួន”។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២សេនដល់៦៧,២៤ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0133 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានស្ថិតនៅទ្រឹងត្រឹម៦៣,២៥ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here