ក្រសួងពិនិត្យសេចក្ដីព្រាងច្បាប់”ភស្តុភារកម្ម”កាន់តែលំអិត និងគ្រប់ជ្រុងជ្រោយ

ដោយៈ ម៉ាណា

    ភ្នំពេញៈ ក្រុមមន្រ្តី ដឹកនាំដោយលោកហេង ណន រដ្ឋលេខាធិ​ការក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាផ្ទៃក្នុង ដើម្បីពិនិត្យលើសេចក្ដីព្រាងច្បាប់ស្ដីពី “ភស្តុភារកម្ម” ថ្មី(V1)។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សា និងពិនិត្យកម្រងមតិយោបល់ឬធាតុចូល ដែលបានប្រមូលពីអង្គសិក្ខាសាលាកន្លងទៅ ដោយបានធ្វើការកែសម្រួល ទៅជាសេចក្ដីព្រាងច្បាប់ស្ដីពី ” ភស្តុភាកម្ម” ថ្មី និងសម្រាប់ការត្រៀមលក្ខណៈរៀបចំជា “សិក្ខាសា​លា​ពិគ្រោះយោបល់ និងប្រមូលធាតុចូលនានា”បន្តទៀត លើសេចក្ដីព្រាងច្បាប់ថ្មីនេះ នឹងប្រព្រឹត្តនាថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ ឆាប់ៗនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងឱកាសនោះ លោករដ្ឋលេខាធិការបាន ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គប្រជុំ ដែលបានចូលរួមប្រឹងប្រែងរៀបចំ និងកែសម្រួលសេចក្ដីព្រាងស្ដីពី “ភស្តុភារកម្ម” ថ្មី ឱ្យកាន់តែមានអត្ថន័យច្បាស់លាស់ ដើម្បីជួយពន្លឿនដល់ការរៀបចំច្បាប់នេះ ឱ្យកាន់តែឆាប់រហ័ស ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងនាពេលឆាប់ៗផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here