តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានធ្លាក់ចុះនៅថ្ងៃសុក្រនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនាព្រឹកថ្ងៃសុក្រនេះ។ ទោះជាយ៉ាងណា តម្លៃប្រេងឆៅបានកើនឡើង បើគិតលក្ខខណ្ឌប្រចាំសប្តាហ៍ ខណៈក្រុមអ្នកវិនិយោគបានរំពឹងថា កិច្ចព្រមព្រៀងសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែននឹងមិនអាចសម្រេចបានលឿនភ្លាមៗនោះទេ។

សង្គ្រាម​រយៈពេល​បី​ឆ្នាំ​កន្លះ​បាន​បន្ត​អូសបន្លាយ ខណៈ​ប្រទេសរុស្ស៊ី​បាន​បើក​ការ​វាយ​ប្រហារ​តាម​ផ្លូវអាកាស​នៅ​ជិត​ព្រំដែន​អ៊ុយក្រែន​ជាមួយ​សហភាព​អឺរ៉ុបកាលពីថ្ងៃ​ព្រហស្បតិ៍ម្សិលមិញ ហើយ​អ៊ុយក្រែន​បាន​អះអាង​ថា​ ខ្លួនបាន​វាយប្រហារ​លើរោងចក្រ​ចម្រាញ់​ប្រេង​របស់​រុស្ស៊ី។

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៤សេនមកនៅត្រឹមត្រឹម៦៧,៦៣ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0052 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ១សេនមកនៅត្រឹម៦៣,៥១ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទោះជាយ៉ាងណា តម្លៃប្រេងឆៅ Brent បានកើនឡើង២,៧ភាគរយនៅសប្តាហ៍នេះ ខណៈតម្លៃប្រេងឆៅ WTI បានកើនឡើង១,១ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here