ដោយៈ និស្ស័យ
ភ្នំពេញៈ លោកជំទាវ តឹករ៉េត កំរងរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី២ នៃគណៈកម្មការតម្រង់ទិសកម្មវិធីភាពជាដៃគូសហភាពអឺរ៉ុប និងអាល្លឺម៉ង់ ដើម្បីបើកច្រកទៅកាន់ទីផ្សារសកល និងជំនាញពាណិជ្ជកម្ម។
កិច្ចប្រជុំគណៈកម្មការតម្រង់ទិសលើកទី២ បានពិនិត្យលម្អិតលើវឌ្ឍនភាពនៃការអនុវត្តកម្មវិធីនីមួយៗ ក្រោមគម្រោងរួមាន៖ ១) ការគាំទ្រលើការៀបចំ និងអនុវត្តគោលនយោបាយ ច្បាប់ឬបញ្ញាត្តិជាផ្នែកមួយនៃការត្រៀមខ្លួនចាកចេញ ពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍតិចតួច ២) ការជំរុញការនាំចេញផលិតផល គោលដៅរួមមានស្វាយចន្ទី និងម្រេច ៣) ការគាំទ្រលើការចរចារកិច្ចព្រមព្រៀង ក្របខណ្ឌសេដ្ឋកិច្ចអឌីជីថលអាស៊ាន និងការពង្រឹងការអនុវត្តច្បាប់ស្តីពី កិច្ចការពារអ្នកប្រើប្រាស់ ៤) កិច្ចសម្រួលពាណិជ្ជកម្ម និង៥) ការលើកម្ពស់ភាពប្រកួតប្រជែងលើវិស័យពាណិជ្ជកម្មរបស់សហគ្រាសធុនតូច និងមធ្យម។
ជាលទ្ធផល កិច្ចប្រជុំបានពិភាក្សា ពិនិត្យ និងផ្តល់អនុសាសន៍ណែនំាសំខាន់ៗសម្រាប់ជាជំហានបន្ទាប់ ក្នុងការបន្តអនុវត្តគម្រោងតាមសមាសភាគនីមួយ ប្រកបដោយភាពជោគជ័យ៕









