ដៃគូអភិវឌ្ឍន៍ចំនួ៣បានចូលរួមលើកកំពស់គុណភាពជីវិតនៅខេត្តចំនួន៥ជុំវិញបឹងទន្លេសាប

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ដៃគូអភិវឌ្ឍន៍ចំនួន៣ រួមមានធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី និងទីភ្នាក់ងារអភិវឌ្ឍន៍បារាំង បានចូលរួមលើកកំពស់គុណភាពជីវិតនៅកម្ពុជា។

គំរោងជួយពីដៃគូអភិវឌ្ឍន៍ខាងលើរួមមាន ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៦ ស្ថិតនៅតាមបណ្តាខេត្តជុំវិញបឹងទន្លេសាប ត្រូវបានចុះពិនិត្យ សិក្សា និងជ្រើសរើសទីតាំងសក្តានុពល សម្រាប់អនុវត្តគម្រោ​ងសាកល្បងប្រតិបត្តិការ និងថែទាំប្រព័ន្ធទឹកកខ្វក់ ដោយក្រុមការងារបច្ចេកទេសអន្តរក្រសួង និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កាលពីថ្ងៃទី២០ សីហា លោកចៅ សុភៈភិបាល អគ្គនាយក នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ ក្រសួងសាធារណការនិងដឹកជញ្ជូន សហការរួមគ្នាជាមួយ លោកឱម ម៉ាក់ធារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានភាពជាដៃគូរវាងរដ្ឋ និងឯកជន (អ.រ.ជ.) បានដឹកនាំមន្រ្ដីបច្ចេកទេសនៃក្រសួងទាំងពីរ ចុះបេសកកម្មពិនិត្យប្រព័ន្ធទឹកកខ្វក់ រួមមានស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ ស្ថានីយបូមដែលកំពុងតែដំណើរការ និងគ្រប់គ្រងដោយអង្គភាពប្រព័ន្ធចម្រោះទឹកកខ្វក់ នៃមន្ទីរសាធា​រណការ និងដឹកជញ្ជូនខេត្ត តាមបណ្តាខេត្តជុំវិញបឹងទន្លេសាប រួមមាន ខេត្តកំពង់ធំ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

បេសសកម្មនេះ មានគោលបំណងចុះពិនិត្យវាយតម្លៃ ប្រមូលព័ត៍មាន និងទិន្នន័យដើម្បីឈានទៅដល់ការជ្រើសរើសទីតាំង សក្តានុពលសម្រាប់អនុវត្តន៍ គម្រោងសាកល្បងប្រតិបត្តិការ និងថែទាំប្រព័ន្ធទឹកកខ្វក់ តាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន។

បេសសកម្មនេះក៏មានការចូលរួមពី (១) តំណាងដៃគូអភិវឌ្ឍ រួមមាន៖ ធនាគារពិភពលោក ធនាគារអភិវឌ្ឍន៍អាស៊ី ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (២) រដ្ឋបាលមូលដ្ឋាន និង (៣) មន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តជុំវិញបឹងទន្លេសាប និង(៤) ស្ថាប័នពាក់ព័ន្ធ៕

LEAVE A REPLY

Please enter your comment!
Please enter your name here