ដោយៈ ម៉ាណា
ភ្នំពេញៈសុវត្ថិភាពអនឡាញចាប់ផ្តើមពីអ្នកផ្ទាល់ ចេះប្រយ័ត្ន ចេះការពារ ដើម្បីកសាងអនាគតឌីជីថល ប្រកបដោយទំនុកចិត្តសម្រាប់កុមារ និងសង្គម។ នេះជាការណែនាំបញ្ជាក់របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
វីដេអូហាយឡាយវេទិកាស្តីពី “សុវត្ថិភាពលើប្រព័ន្ធអនឡាញ ឆ្នាំ២០២៥”។
វេទិកានេះប្រព្រឹត្តិឡើងក្រោមមូលបទ “កសាងទំនុកចិត្តក្នុងយុគសម័យបញ្ញាសិប្បនិមិ្មត” ដោយរៀបចំជា ២ទម្រង់ក្នុងពេលតែមួយគឺ៖ កិច្ចពិភាក្សា (Panel Discussion) ចំនួន៤ប្រធានបទ និងបន្ទប់សិក្ខាសាលាអនុវត្តផ្ទាល់ (Practical Workshop) ចំនួន២បន្ទប់ ដែលអនុញ្ញាតឱ្យសាធារណៈជនចូលរួម ដោយសេរី ព្រមទាំងមានការដាក់តាំងបង្ហាញសមិទ្ធផល សេវាសាធារណៈឌីជីថលរបស់ ក.ប.ទ. ផងដែរ។
វេទិការនេះ មានការអញ្ជើញចូលរួមពីលោក លោកជំទាវ លោក លោកស្រី តំណាងក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ ក្រុមហ៊ុនបច្ចេកវិទ្យា អង្គការសង្គមស៊ីវិល គ្រឹះស្ថានអប់រំ លោកគ្រូ អ្នកគ្រូ សិស្ស-និស្សិត និងសាធារណជនជាច្រើនកុះករប្រមាណ៦០០នាក់ ដោយទទួលបានលទ្ធផលលើសការរំពឹងទុក ជាមួយនឹងសកម្មភាពក្នុងកិច្ចពិភាក្សាយ៉ាងផុសផុល ក៏ដូចជាការចែករំលែកចំណេះដឹង នៅបន្ទប់សិក្ខាសាលាអនុវត្តពីវាគ្មិនជំនាញ។
ការចូលរួមរបស់ ឯកឧត្ត លោកជំទាវ លោក លោកស្រី លោកគ្រូ អ្នកគ្រូ ប្អូនៗសិស្សានុសិស្ស នេះរួមចំណែកក្នុងការកសាងបរិស្ថានឌីជីថលប្រកបដោយសុវត្ថិភាព ជាពិសេសកុមារកម្ពុជា៕








