ក្រសួងពិនិត្យវឌ្ឍនភាពលើសេចក្តីព្រាងសៀវភៅគោលការណ៍ណែនាំបច្ចេកទេសគុណភាពបេតុង និងសំណង់

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ ក្រុមការងារតាក់តែងច្បាប់ លិខិតបទដ្ឋានគតិយុត្តិរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងក្រុមប្រឹក្សាជាតិបទប្បញ្ញតិ្តសំណង់ បានប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារលើសេចក្តីព្រាងសៀវភៅគោលការណ៍ ណែនាំបច្ចេកទេសគុណភាពបេតុង និងលិខិតបទដ្ឋានគតិយុត្តិ ក្នុងវិស័យសំណង់ ដែលបានព្រាងរួចចំនួន៣៦។

កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព លោកសាយ សំអាល់ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឯកសារបទដ្ឋានគតិយុត្តិ ដែលត្រូវពិនិត្យទាំងនោះ រួមមាន៖

–   គោលនយោបាយចំនួន ៤ រួមមាន៖

១. គោលនយោបាយជាតិស្តីពីការអភិវឌ្ឍវិស័យសំណង់។ ២. គោលនយោបាយជាតិស្តីពីឫស្សី។ ៣. គោលនយោបាយជាតិស្តីពីស្ថាបត្យកម្មកម្ពុជា។ ៤. គោលនយោបាយជាតិស្តីពី ការលើកកម្ពស់ការប្រើសម្ភារៈសំណង់ ក្នុងឧស្សាហកម្មគ្រឿងផ្ទុំសំណង់ ប្រកបដោយសុវត្ថិភាព។

–  ផែនការយុទ្ធសាស្ត្រចំនួន ៤ រួមមាន៖

១. ផែនការយុទ្ធសាស្ត្រជាតិស្តីពីសំណង់ឌីជីថលកម្ពុជា។ ២. ផែនការយុទ្ធសាស្ត្រស្តីពីការគ្រប់គ្រងសំណង់បៃតងកម្ពុជា។ ៣. ផែនការយុទ្ធសាស្ត្រស្តីពី ការគ្រប់គ្រងសំណង់២០២៥-២០៣០។ ៤. ផែនការសកម្មភាព សម្រាប់ការកាត់បន្ថយហនិភ័យ គ្រោះមហន្តរាយក្នុងវិស័យសំណង់ឆ្នាំ២០២៥-២០២៨។

–   ផែនទីបង្ហាញផ្លូវចំនួន ២ រួមមាន៖ ១. ផែនទីបង្ហាញផ្លូវឆ្ពោះទៅកាន់ការបញ្ចេញកាបូនទាប និងធន់នឹងអាកាសធាតុក្នុងវិស័យសំណង់ ចក្ខុវិស័យ២០៥០។ ២. ផែនការតម្រង់ទិសការងាររៀបចំដែនដី និងនគកម្មផ្សារភ្ជាប់របៀងសេដ្ឋកិច្ច ខេត្តស្វាយរៀង២០២៥-២០៣៥។

–  ទស្សន:វិស័យចំនួន ១ គឺ ទស្សន:វិស័យលើវិស័យសំណង់។

–  អនុក្រឹត្យចំនួន ៣ រួមមាន៖

១. អនុក្រឹត្យស្តីពីបទល្មើសនគរូបនីយកម្ម និងសំណង់។ ២. អនុក្រឹត្យស្តីពីលក្ខខណ្ឌនិងនីតិវិធី នៃការគ្រប់គ្រងនិងការត្រួតពិនិត្យការងារសាងសង់ និងរុះរើ។ ៣. អនុក្រឹត្យស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការផ្តល់ ការព្យួរ និងការដកហូតអាជ្ញាបណ្ណប្រកបវិជ្ជាជីវៈ និងអាជ្ញាបណ្ណ ឬការអនុញ្ញាតផ្សេងទៀត ឱ្យប្រកបអាជីវកម្មក្នុងវិស័យសំណង់។

–  ប្រកាសចំនួន ៧ រួមមាន៖

១. ប្រកាសស្តីពីការគ្រប់គ្រងការដ្ឋានសំណង់។ ២. ប្រកាសស្តីពីការកែសម្រួលប្រការ ១០ នៃប្រកាសលេខ០១៣ ដនស/ប្រ.ក/នី.កចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ ស្តីពីបែបបទនិងបរិបថនៃការផ្តល់លិខិតអនុញ្ញាតសាងសង់ ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ៣. ប្រកាសស្តីពីបែបបទនិងនីតិវិធី នៃការផ្តល់សេវាពិសោធសម្ភារៈសំណង់ បរិក្ខារសំណង់ និងផលិតផលសំណង់ គ្រឿងផ្តុំសំណង់ និងបច្ចេកទេសភូគព្ភសាស្ត្រ។

៤. ប្រកាសស្តីពីបែបបទនិងបរិបថ នៃការផ្តល់លិខិតអនុញ្ញាតរុះរើសំណង់ដោយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណ​ង់។ ៥. ប្រកាសស្តីពីបែបបទនិងបរិបថ នៃការផ្តល់លិខិតអនុញ្ញាតប្រើប្រាស់ជណ្តើរយន្ត​។ ៦. ប្រកាសស្តីពីការផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្មពិសោធន៍សំណង់។ ៧. ប្រកាសស្តីពីការផ្តល់ការដកហូតលិខិតបញ្ជាក់ទទួលស្គាល់ ឬលិខិតបញ្ជាក់អនុលោមភាពសម្ភារៈសំណង់។

–   បទដ្ឋានបច្ចេកទេសសំណង់ចំនួន ៣ រួមមាន៖

១. បទដ្ឋានបច្ចេកទេសស្តីពីមូលដ្ឋានគ្រឹះ នៃការគណនាគ្រឿងផ្តុំ និងគ្រឹះសំណង់។ ២. បទដ្ឋានបច្ចេកទេសស្តីពីបន្ទុកថេរ និងអថេរ។ ៣. បទដ្ឋានបច្ចេកទេសស្តីពីបន្ទុកអំឡុងពេលសាងសង់។

–  បទប្បញ្ញត្តិបច្ចេកទេសសំណង់ចំនួន ១ គឺបទប្បញ្ញត្តិបច្ចេក​ទេសស្ដីពីសុវត្ថិភាពគ្រឿងផ្គុំសំណង់។

–  គោលការណ៍ណែនាំបច្ចេកទេសសំណង់ចំនួន ១០ រួមមាន៖

១. គោលការណ៍ណែនាំបច្ចេកទេសស្តីពី វិធីសាស្ត្រនៃការងាររុះរើសំណង់។ ២. គោលការណ៏ណែនាំស្តីពីសុវត្ថិភាពសំណង់។ ៣. គោលការណ៍ណែនាំបច្ចេកទេសស្តីពី ការប្រើប្រាស់ឬស្សីនិងស្មាច់ក្នុងវិស័យសំណង់។ ៤. គោលការណ៍ណែនាំបច្ចេកទេសស្តីពីឥដ្ឋ។ ៥. គោលការណ៍ណែនាំបច្ចេកទេសស្តីពី ការពិសោធបច្ចេកទេសភូគព្ភសាស្ត្រ។ ៦. គោលការណ៍ណែនាំបច្ចេកទេសស្តីពីបេតុង។ ៧. គោលការណ៍ណែនាំបច្ចេកទេសស្តីពី បេតុងការគ្រប់គ្រងការងារសាងសង់។

៨. គោលការណ៍ណែនាំបច្ចេកទេសស្តីពី វិធីសាស្ត្រនៃការងារពុម្ព។ ៩. គោលការណ៍ណែនាំបច្ចេកទេសស្តីពី វិធីសាស្ត្រនៃការងារជីកដីនិងការងារគ្រឹះ។ ១០. គោលការណ៍ណែនាំបច្ចេកទេសស្តីពី ការប្រើរន្ទារនិងសំណាញ់សុវត្ថិភាព។

–  ស្តង់ដាស្ថាបត្យកម្មចំនួន ១ គឺ Neufert Architects Data បោះពុម្ពលើកទី៣ ឆ្នាំ២០០០។

ក្រសួងរៀចំដែនដី នគរូបនីយកម្ម និងសំណង់គ្រោងនឹងបង្កើតឱ្យមានលិខិតបទដ្ឋានគតិយុត្តិ ពេញលេញសម្រាប់ពីអាណត្តិនេះ តទៅមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here