ក្រុមការងារផ្នែកឯកជន “ខ” “ផ្នែកទេសចរណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនពិភាក្សាបញ្ហាប្រឈមធំៗចំនួន៦

ដោយៈ ម៉ាល័យ

    ភ្នំពេញៈ ក្រុមការងារផ្នែកឯកជន “ខ” “ផ្នែកទេសច​រណ៍” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដែលដឹកនាំដោយ ឧកញ៉ា លូ ម៉េង សហប្រធានក្រុមការងារ “ខ” តំណាងផ្នែកឯកជនបានលើកឡើងពីបញ្ហាប្រឈមធំៗចំនួន៦។

កិច្ចប្រជុំនេះក៏មានការចូលរួមផងដែរពីសំណាក់ លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងអនុសហប្រធានក្រុមការងារ “ខ” តំណាងផ្នែកឯកជន​ តំណាងសហព័ន្ធទេសចរណ៍កម្ពុជា តំណាងសមាគមសហគមន៍ចុងភៅកម្ពុជា តំណាងសមាគមវិនិយោគិនកម្ពុជា តំណាងសមាគមសណ្ឋារគារនៅកម្ពុជា  និងតំណាងក្រុមហ៊ុន ឯកជនពាក់ព័ន្ធក្នុងវិស័យទេសចរណ៍ជាច្រើនទៀតផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីបន្តធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមដែលនៅសេសសល់ និងបន្តលើកឡើងនូវបញ្ហាប្រ​ឈមថ្មីៗបន្ថែមទៀតក្នុងវិស័យទេសចរណ៍ ដើម្បីដាក់ស្នើសុំដំណោះស្រាយជាមួយនឹងដៃគូ គឺក្រសួងទេសចរណ៍ នាពេលខាងមុខនេះ។

ជាលទ្ធផល កិច្ចប្រជុំបានធ្វើការពិនិត្យ ពិភាក្សាលើបញ្ហាប្រឈមមួយចំនួនរួមមាន៖ ១.ការធ្វើការទំនាក់ទំនងទេសចរណ៍ក្នុងពេលមានវិបត្តិ ២. ការធ្វើយុទ្ធសាស្រ្តទីផ្សារក្នុងពេលមានវិបត្តិ ៣. ការបង្កើតប្រសិទ្ធិភាពក្នុងការផ្សព្វផ្សាយទេសចរណ៍ ៤. ប្រតិបត្តិការទេសចរណ៍ ៥. ឧបករណ៍ និងធនធានសម្រាប់សហគ្រាសធុនតូច និងមធ្យមឯករាជ្យ ៦.ការដោះស្រាយបញ្ហាទីផ្សារក្នុងរយៈពេលវែង រួមនឹងបញ្ហាប្រឈមមួយចំនួន​ផ្សេងទៀតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here