ស្ថានភាពតម្រូវការការិយាល័យនៅតំបន់ពាណិជ្ជកម្មកណ្តាលក្នុងរដ្ឋធានីម៉ានីលបានបង្ហាញសញ្ញាណល្អប្រសើរ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តំបន់ Makati នៅតែជាមជ្ឈមណ្ឌលពាណិជ្ជកម្មកណ្តាលលំដាប់កំពូលមួយក្នុងរដ្ឋធានីម៉ានីលរបស់ប្រទេសហ្វីលីពីន ខណៈតំបន់នេះមានទីតាំងអំណោយផល រួមមានផ្សារ និងហាងទំនើបៗ អគារការិយាល័យប្រកបដោយគុណភាពខ្ពស់ និងលំនៅដ្ឋានប្រណីត។

គិតត្រឹមត្រីមាសទី២ តំបន់ Makati មានអត្រាទំនេរការិយាល័យទាបជាងគេបំផុតក្នុងរង្វង់៨,១ភាគរយ បើធៀបនឹងអត្រាមធ្យមភាគនៅទូទាំងទីក្រុងម៉ានីលចំនួន២០ភាគរយ។នេះបើយោងតាមលោក Joey Bondoc អ្នកជំនាញស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers Philippines។

ភាពរឹងមាំនៃតម្រូវការបានជំរុញឱ្យម្ចាស់អគារការិយាល័យនៅតំបន់ Makati ដំឡើងថ្លៃជួល ជាពិសេសសម្រាប់អគារ Premium ថ្មី និងអគារការិយាល័យលំដាប់ A។ ជាក់ស្តែង តម្លៃជួលការិយាល័យនៅតំបន់នេះមានទំហំទឹកប្រាក់ខ្ពស់ជាងតម្លៃជាមធ្យមចន្លោះពី២០ភាគរយទៅ១០០ភាគរយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក តម្លៃជួលការិយាល័យនៅអគារ Premium ចាស់ៗនៅក្នុងតំបន់ពាណិជ្ជកម្មកណ្តាល Makati (CBD) របស់រដ្ឋធានីម៉ានីលបានហក់ឡើងខ្ពស់ក្នុងអត្រាចន្លោះពី៥ភាគរយទៅ១៥ភាគរយក្នុងត្រីមាសទី២ ឆ្នាំ២០២៥។

នៅត្រីមាសទី២ តំបន់ Makati សម្រេចបានកិច្ចព្រមព្រៀងជួលការិយាល័យសរុបចំនួន៥៩.០០០ម៉ែត្រការ៉េ ខណៈអតិថិជនភាគច្រើនមានប្រភពមកពីបណ្តាក្រុមហ៊ុនសំណង់ និងវិស្វកម្ម ធនាគារ និងបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មាន (IT)៕ប្រភព: Inquirer.Net៕

LEAVE A REPLY

Please enter your comment!
Please enter your name here