NBC&ADBបើកសិក្ខាសលាទាក់ទងខ្សែច្រវាក់តម្លៃបៃតង – វិធីសាស្រ្តជាក់ស្តែង ក្នុងការកាត់បន្ថយកាបូនរបស់SMEs

ដោយៈ ម៉ាណា

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា(NBC) សហការជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានរៀបចំសិក្ខាសាលា ស្តីពី “ខ្សែច្រវាក់តម្លៃបៃតង-វិធីសាស្រ្តជាក់ស្តែង ក្នុងការកាត់បន្ថយកាបូនរបស់សហគ្រាសធុនតូច និងមធ្យម និងពង្រឹងភាពធន់នឹងអាកាសធាតុ”។

លោក ឡាយ សុខហេង ឧបការីទេសាភិបាល និងជាអគ្គនាយកបទប្បញ្ញត្តិ និងបរិយាបន្នហិរញ្ញវត្ថុ ធនាគារជាតិនៃកម្ពុជា និង លោក Anthony Robert Gill ប្រធានផ្នែកប្រតិបត្តិការប្រចាំប្រទេសកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានេះ មានគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធអំពីគោលនយោបាយ គំនិតផ្តួចផ្តើម បញ្ហាប្រឈម និងដំណោះស្រាយពាក់ព័ន្ធ នឹងការប្រែប្រួលអាកាសធាតុ ការកាត់បន្ថយកាបូន ក៏ដូចតួនាទីសំខាន់របស់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ក្នុងការគាំទ្រសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា តាមរយៈការធ្វើបទបង្ហាញ និងកិច្ចពិភាក្សារបស់វាគ្មិនមកពីធនាគារជាតិនៃកម្ពុជា ក្រសួងបរិស្ថាន ធនាគារកណ្តាលម៉ាឡេស៊ីADB និង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។

សិក្ខាសាលានេះ មានការចូលរួមពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សមាគមធនាគារនៅកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា គ្រឹះស្ថា​នធនាគារនិងហិរញ្ញវត្ថុ និងតំណាងសហគ្រាសធុនតូច និងមធ្យម សរុបប្រមាណ១២០រូប។

សហគ្រាសធុនតូចនិងមធ្យម បាននិងកំពុងដើរតួនាទីយ៉ាងសំខា​ន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈការរួមចំណែកយ៉ាងសកម្មក្នុងការបង្កើតការងារ ការធ្វើពិពិធកម្មសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងចីរភាព និងជាពិសេស ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ៕

LEAVE A REPLY

Please enter your comment!
Please enter your name here