តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានកើនឡើងក្នុងការជួញដូរនាព្រឹកថ្ងៃព្រហស្បតិ៍នេះ ខណៈជំនួបនាពេលខាងមុខរវាងលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងសមភាគីរុស្ស៊ីលោក Vladimir Putin កំពុងទាក់ទាញចំណាប់អារម្មណ៍ពីបណ្តាអ្នកវិនិយោគ។

លោក ដូណាល់ ត្រាំ បានព្រមានចំពោះផលវិបាកធ្ងន់ធ្ងរ ប្រសិនបើលោក Putin មិនឯកភាពក្នុងការបញ្ចប់សង្គ្រាមសន្តិភាពនៅប្រទេសអ៊ុយក្រែន។

លោក ត្រាំ បានព្រមានអំពីការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ប្រសិនបើកិច្ចប្រជុំនៅរដ្ឋ Alaska នៅថ្ងៃសុក្រសប្តាហ៍នេះ ពុំទទួលបានផ្លែផ្កា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានកើនឡើង២៨សេនដល់៦៥,៩១ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0057 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានកើនឡើង២៣សេនដល់៦២,៨៩ដុល្លារក្នុងមួយបារ៉ែល៕

LEAVE A REPLY

Please enter your comment!
Please enter your name here