ក្រសួងពាណិជ្ជកម្មពិភាក្សាជាមួយSME Bankដើម្បីលើកឡើងពីហិរញ្ញប្បទានលើគោលនយោបាយដំឡូងមី

ដោយៈ គង់ ម៉ាលីនណា

ភ្នំពេញៈ អ៊ុំ កុសល អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ដឹកនាំជួបពិភាក្សាការងារ ជាមួយក្រុមការងារ នៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank)។

លោកក៏ជាប្រធានលេខាធិការដ្ឋាន នៃក្រុមការងារអន្តរក្រសួង-ស្ថាប័ន សម្រាប់តាមដាន ត្រួតពិនិត្យ ​និងវាយតម្លៃការអនុវត្តគោលនយោបាយជាតិស្តីពីដំឡូងមី ២០២០-២០២៥ បានដឹកនាំជំនួបពិភាក្សាការងារក្រុមការងារ នៃធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank) ដោយមានការចូលរួមពីលោកអគ្គនាយករងជំរុញពាណិជ្ជកម្ម តំណាងនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម តំណាងនាយកដ្ឋានអភិវឌ្ឍន៍ទីផ្សារ ព្រមទាំងមន្រ្តីជំនាញរបស់នាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម ជាច្រើនរូបផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង រួមមាន ទី១: ស្វែងយល់បន្ថែមពីការអនុវត្តគោលនយោបាយជាតិស្តីពី ដំឡូងមីឆ្នាំ២០២០-២០២៥ រួមទាំងឱកាស និងបញ្ហាប្រឈមរបស់សហគ្រាសធុនតូច និងមធ្យមសម្រាប់ការនាំចេញ ទី២: ពិនិត្យ ពិភាក្សា និងពិគ្រោះយោបល់លើការអភិវឌ្ឍ គម្រោងហិរញ្ញប្បទានពាណិជ្ជកម្ម (Trade Finance Loan) សម្រាប់ជំរុញលទ្ធភាពបន្ថែម ក្នុងការផ្តល់ហិរញ្ញប្បទានសម្រា​ប់សហគ្រាសធុនតូច និងមធ្យមក្នុងវិស័យដំឡូងមី និងទី៣: ពិភាក្សាការងារសហការផ្សេងៗ ក្នុងការជំរុញការអភិវឌ្ឍវិស័យដំឡូងមីកម្ពុជា ជាពិសេស ផែ្នកកែច្នៃ និងការនាំចេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here