ការសិក្សា: ការជួលការិយាល័យនៅទីក្រុងប៉ារីស ទីក្រុងប៊ែកឡាំង ទីក្រុងឡុងដិ៍ និងទីក្រុងញូវយ៉កមានតម្លៃកប់ពពកក្នុងមួយម៉ែត្រការ៉េ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃជួលការិយាល័យនៅតាមបណ្តារដ្ឋធានីនានាក្នុងតំបន់អឺរ៉ុប និងនៅសហរដ្ឋអាមេរិកមានទំហំទឹកប្រាក់ខុសៗគ្នាក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ ខាងក្រោមនេះជាតម្លៃជួលការិយាល័យនៅទីក្រុងធំៗចំនួន៤ គិតត្រឹមឆមាសទី១ ឆ្នាំនេះ៖

ទី១: រដ្ឋធានីប៉ារីស

នៅឆមាសទី១ ឆ្នាំ២០២៥ ការជួលការិយាល័យនៅតំបន់ពាណិជ្ជកម្មកណ្តាល (CBD) ក្នុងរដ្ឋធានីប៉ារីសរបស់ប្រទេសបារាំង មានតម្លៃជាមធ្យមចាប់ពី៧៥អឺរ៉ូទៅ៩១,៦អឺរ៉ូក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ(ប្រមាណ៨៧,៧ដុល្លារទៅជាង១០៧ដុល្លារ)។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងនោះ បណ្តាក្រុមហ៊ុនធំៗ ដូចជាធនាគារ JP Morgan បានចុះកិច្ចព្រមព្រៀងជួលការិយាល័យនៅតំបន់ពាណិជ្ជកម្មកណ្តាលក្នុងរដ្ឋធានីប៉ារីស ដែលមានតម្លៃ១០៦,២៥អឺរ៉ូ(ប្រហែល១២៤,២៥ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។នេះបើយោងតាមគេហទំព័រ MarketScreener។

ទី២: រដ្ឋធានីប៊ែកឡាំង

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE បានឱ្យដឹងថាក្នុងរយៈពេល៦ខែដំបូងដើមឆ្នាំ២០២៥ តម្លៃជួលការិយាល័យនៅតំបន់ពាណិជ្ជកម្មកណ្តាលក្នុងរដ្ឋធានីប៊ែកឡាំងរបស់ប្រទេសអាល្លឺម៉ង់(Berlin)មានទំហំទឹកប្រាក់ចំនួន៤៤,៥អឺរ៉ូ(ប្រហែល៥២ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ទី៣: រាជធានីឡុងដិ៍

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ  Savills បានឱ្យដឹងថា តម្លៃជួលការិយាល័យនៅចំកណ្តាលរាជធានីឡុងដិ៍របស់ប្រទេសអង់គ្លេសមានទំហំទឹកប្រាក់ជាមធ្យមចំនួន៨៨,៥៨ផោន(ប្រហែល១១៨ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ខណៈតម្លៃជួលការិយាល័យនៅតំបន់ West End មានទំហំទឹកប្រាក់ជាមធ្យមចំនួន១៥៣,៥៨ផោន(ប្រហែល២០៥ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។

ទី៤: ទីក្រុងញូវយ៉ក

យោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានឱ្យដឹងថា តម្លៃជួលការិយាល័យនៅក្នុងសង្កាត់ Manhattan ស្ថិតនៅចំកណ្តាលទីក្រុងញូវយ៉ក ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុលំដាប់ពិភពលោករបស់សហរដ្ឋអាមេរិកមានទំហំទឹកប្រាក់ជាមធ្យមចំនួន៦៦,២៥ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ៕ប្រភព: CBRE &Savills & Colliers៕

LEAVE A REPLY

Please enter your comment!
Please enter your name here