តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិបានស្ថិតក្នុងសភាពទ្រឹងនៅថ្ងៃអង្គារនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានស្ថិតក្នុងសភាពទ្រឹងក្នុងការជួញដូរនាព្រឹកថ្ងៃអង្គារនេះ ស្របពេលមានការព្រួយបារម្ភអំពីការផ្គត់ផ្គង់លើសតម្រូវការ បន្ទាប់ពីអង្គការ OPEC + បានឯកភាពបង្កើនទិន្នផលប្រេងនៅខែកញ្ញា។

ប៉ុន្តែ លទ្ធភាព ដែលសហរដ្ឋអាមេរិកអាចដាក់ទណ្ឌកម្មចំពោះការផ្គត់ផ្គង់ប្រេងឆៅរបស់ប្រទេសរុស្ស៊ីអាចនឹងជំរុញឱ្យតម្លៃប្រេងឆៅកើនឡើងនាពេលអនាគត។ តម្លៃប្រេងឆៅ Brent futures បានស្ថិតក្នុងសភាពទ្រឹងត្រឹមក្នុងរង្វង់៦៨,៧៦ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0036 GMT។

ចំណែក តម្លៃប្រេងឆៅរបស់សហរដ្ឋមេរិក West Texas Intermediate futures (WTI) បានធ្លាក់ចុះ៣៧សេន ឬ០,៥៥ភាគរយដល់៦៦,៩៦ដុល្លារក្នុងមួយបារ៉ែល៕

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

LEAVE A REPLY

Please enter your comment!
Please enter your name here