ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃប្រេងឆៅបានធ្លាក់ចុះក្នុងការជួញដូរនាព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីអង្គការ OPEC+ បានឯកភាពបន្តបង្កើនការផលិតប្រេងនៅខែកញ្ញា គួបផ្សំនឹងការព្រួយបារម្ភអំពីការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ដែលជាប្រទេសប្រើប្រាស់ប្រេងច្រើនជាងគេបំផុតលើពិភពលោក។
តួយ៉ាង តម្លៃប្រេងឆៅ Brent futures បានធ្លាក់ចុះ៤០សេន ឬ០,៥៧ភាគរយដល់៦៩,២៧ដុល្លារក្នុងមួយបារ៉ែលគិតត្រឹមម៉ោងសកល 0115 GMT ខណៈតម្លៃប្រេងឆៅអាមេរិក West Texas Intermediate បានធ្លាក់ចុះ៣៧សេន ឬ០,៥៥ភាគរយដល់៦៦,៩៦ដុល្លារក្នុងមួយបារ៉ែល។
កាលពីថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ អង្គការនៃបណ្តាប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្តរបស់ខ្លួន (OPEC+) បានឯកភាពក្នុងការបង្កើនផលិតកម្មប្រេងឆៅចំនួន៥៤៧.០០០បារ៉ែលក្នុងមួយថ្ងៃសម្រាប់ខែកញ្ញាខាងមុខ៕







