តើយុវវ័យគួរចូលរួមថែររក្សា ការពារវប្បធ៌មដូនតាដូចម្តេច?

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោកជំទាវ​ នេត្រ​ ភូម៉ារី​ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ ស្តីពី“តួនាទីយុវវ័យ ក្នុងការរួមចំណែកការពារ ថែរក្សាវប្បធម៌ប្រពៃណីដូនតា”។

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការបានលើកឡើងពីព្រឹត្តិការណ៍នៃឈ្លានពាន របស់យោធាថៃលើបូរណភាពទឹកដីកម្ពុជា ហើយផ្តាំកូនខ្មែរទាំងអស់ ឲ្យចងចាំទង្វើនេះ និងប្រែក្លាយកំហឹង នេះទៅជាការខិតខំរៀនសូត្រ​ ដើម្បីក្លាយខ្លួនជាសរសរទ្រូងនៃប្រទេសជាតិ និងជាអ្នកបន្តវេន្តប្រកបដោយថាមពល ដែលមានតួនាទីសំខាន់ ក្នុងការងារថែរក្សា ការពារ និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានសុខសន្តិភាព និងវិបុលភាពរុងរឿង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកជំទាវបន្តថា ជាមួយគ្នានេះ ការងារថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ជាតិ ក៏ជាចំណែកមួយ ទាមទារឱ្យមានការយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មពីសំណាក់យុវជនកម្ពុជាគ្រប់រូប។

ការរៀបចំសិក្ខាសាលាស្តីពី “តួនាទីយុវវ័យ ក្នុងការរួមចំណែក ការពារ ថែរក្សា វប្បធម៌ ប្រពៃណីដូនតា” បានឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ក្មួយៗយុវជន យុវនារី ដែលជា កុលបុត្រ កុលធីតាខ្មែរ ប្រកបដោយសក្កានុពល និងជាទំពាំងស្នងឬស្សីដ៏រឹងម៉ាំ ដែលត្រូវចូលរួមថែរក្សា ការពារ និងអភិរក្សមរតកវប្បធម៌ ប្រពៃណី ទំនៀមទំលាប់ និងកិច្ចប្រតិបត្តិផ្សេងៗ របស់ដូនតាខ្មែរ ដែលជាអត្តសញ្ញាណវប្បធម៌ជាតិ និងចូលរួមលើកកម្ពស់វប្បធម៌ជាតិ ដោយក្តីមោទកភាព នៅលើឆាកអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវក៏បានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារសពនៃវីរកងទ័ព និងសូមបួងសួងដល់តេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយថែរក្សាដួងវិញ្ញាក្ខន្ធរបស់វីរកងទ័ពបានទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here