អូស្រ្តាលីប្រកាសផ្តល់ជំនួយឥតសំណង៣០០លានដុល្លារអូស្ត្រាលីដល់កម្ពុជានិងបណ្តាប្រទេសអាស៊ាន

ដោយ៖ លក្ខិណា

ភ្នំពេញ៖ រដ្ឋាភិបាលអូស្ត្រាលី បានសន្យានឹងជួយឧបត្ថម្ភគាំទ្រដល់រាជរដ្ឋាភិបាកម្ពុជា តាមរយៈការផ្ដល់ហិរញ្ញប្បទានឥតសំណងសម្រាប់អនុវត្តន៍គម្រោង និងកម្មវិធីនានាដែលកំពុងប្រតិបត្តិការនៅកម្ពុជាបន្តទៀត សំដៅលើកកម្ពស់គុណភាព សេវាសុខាភិបាល វិស័យកសិកម្ម ការផ្គត់ផ្គង់ទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី។

ក្នុងនោះដែរអូស្រ្តាលីបានប្រកាសថានឹងចូលរួមគាំទ្រដល់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ទឹកប្រាក់៣០០លានដុល្លារអូស្ត្រាលី រួមទាំងកម្ពុជាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកាលពីពេលថ្មីៗកន្លងទៅនេះ លោកប៉ាប្លូ កាង ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា បានឱ្យដឹងថា ទឹកប្រាក់៣០០លានដុល្លារអូស្ត្រាលីនេះ ជាកញ្ចប់កជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងន័យបង្ហាញពីគោលជំហររបស់រដ្ឋាភិបាលអូស្ត្រាលី ដើម្បីឆ្លើយតបទៅនឹងការបញ្ឈប់ការរីករាលដាលនៃជំងឺកូវីដ១៩ ប្រកបដោយប្រសិទ្ធភាពសម្រាប់ជាប្រយោជន៍ ដល់កម្ពុជា និងប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោកបានថ្លែងថា “កម្មវិធីនេះនឹងផ្ដោតលើសមាសភាព ៣សំខាន់រួមមាន ការធ្វើកិច្ចលទ្ធកម្ម ការផ្ដល់ប្រឹក្សាបច្ចេកទេស ( ការដឹកជញ្ជូន ការរក្សាទុកនូវវ៉ាក់សាំង ) និងការផ្ដល់ការបណ្ដុះបណ្ដាលដល់ក្រុមការងារសុខាភិបាល”។

លោកអូន ព័ន្ធមុនីរ័ត្នរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានមានប្រសាសន៍ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងរៀបចំកិច្ចប្រជុំជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនានា ទាំងពហុភាគី និងទាំងទ្វេភាគី ជាពិសេសអង្គការសុខភាពពិភ៊ពលោក ដើម្បីពិភាក្សាអំពីគម្រោងលទ្ធកកម្មទិញវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

លោកអូន ព័ន្ធមុនីរ័ត្នបានថ្លែងទៀតថា កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងគោលបំណងទទួលបាននូវព័ត៌មានគ្រប់ជ្រុងជ្រោយ ស័ក្ដសិទ្ធិភាព នៃផែនការ និងសកម្មភាពជាយុទ្ធសាស្ត្រក្នុងការចាត់ចែងបញ្ជាទិញ ដើម្បីធានាបាននូវការគ្រប់គ្រងសុវត្ថិភាពគុណភាព និងប្រសិទ្ធភាព នៃការប្រើប្រាស់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ សម្រាប់ផ្ដល់ជូនប្រជាជនកម្ពុជាឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា៕

LEAVE A REPLY

Please enter your comment!
Please enter your name here