រដ្ឋមន្រ្តីប្រៃសណីយ៍ចុះMOUជាមួយស្ថាប័នជាតិ និងអន្តរជាតិចំនួន២

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោកជា វ៉ាន់ដេត អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់ (MOU)រវាងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា និងសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា។

ពិធីចុះហត្ថលេខានេះ មានការចូលរួមផងដែរពីលោក Gabriele Faja ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួងនិងCADT ព្រមទាំងសហការីនៃEuroCham នៅទីស្ដីការក្រសួងប្រៃស​ណីយ៍ និងទូរគមនាគមន៍។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អនុស្សរណៈនៃការយោគយល់នេះ មានគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការគ្នារវាងCADT និងEuroCham សំដៅជំរុញការធ្វើបរិវត្តកម្មឌីជីថល  ការបញ្ជ្រាបការយល់ដឹង និងការលើកកម្ពស់ការអភិ​វឌ្ឍធនធានមនុស្ស ដើម្បីបំពេញតម្រូវការ ក្នុងវិស័យឌីជីថលដែលកំពុងរីកចម្រើន។

ថ្លែងក្នុងពិធីនេះ លោករដ្ឋមន្រ្តី និងលោក Gabriele បានពិភា​ក្សានិងផ្លាស់ប្តូរយោបល់ នៃការវិវត្តក្នុងវិស័យទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថល ព្រមទាំងការអភិវឌ្ឍធនធានមនុស្សឌីជីថល ជាពិសេសផ្តោតលើថ្នាលផ្ទៀងផ្ទាត់ឯកសារ Verify.gov.kh កម្មវិធី DG SuperApp និងគំនិតផ្តួចផ្តើមបង្កើតសួនឌីជីថល (Digital Park)៕

LEAVE A REPLY

Please enter your comment!
Please enter your name here