តើការជួលការិយាល័យទីក្រុងតូក្យូ ទីក្រុងសេអ៊ូល និងទីក្រុងប៉េកាំងមានតម្លៃប៉ុន្មានក្នុងមួយម៉ែត្រការ៉េ?

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមការសិក្សាបានបង្ហាញថា ការជួលការិយាល័យនៅតាមបណ្តាទីក្រុងធំៗនៅតំបន់អាសុីមានទំហំទឹកប្រាក់ខុសៗគ្នា អាស្រ័យតាមទីតាំង និងប្រភេទអគារ។ ខាងក្រោមនេះជាតម្លៃជួលការិយាល័យនៅទីក្រុងធំៗចំនួន៣ក្នុងតំបន់អាសុី នៅចុងត្រីមាសទី២ ឆ្នាំ២០២៥៖

ទី១: ទីក្រុងតូក្យូ

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តួយ៉ាង តម្លៃជួលការិយាល័យកម្រិត A នៅសង្កាត់ចំនួន៥ ស្ថិតចំកណ្តាលទីក្រុងតូក្យូរបស់ប្រទេសជប៉ុនមានទំហំទឹកប្រាក់ប្រមាណ១០.៨០៣យ៉េន(ប្រមាណ៧២,៦៥ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ ក្នុងត្រីមាសទី២ ឆ្នាំ២០២៥ កើនឡើង៣,៤ភាគរយធៀបនឹងត្រីមាសទី១។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាយោបល់អចលនទ្រព្យ Savills។

ស្របពេលជាមួយគ្នានេះ តម្លៃជួលការិយាល័យកម្រិត B មានទំហំទឹកប្រាក់ចំនួន៨.០៨០យ៉េន(ប្រមាណ៥៤,៣៤ដុល្លារ)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែកាលពីត្រីមាសទី២ កើនឡើង៣,២ភាគរយបើធៀបនឹងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២៥។

ទី២: ទីក្រុងសេអ៊ូល

តម្លៃជួលការិយាល័យកម្រិត A នៅទីក្រុងសេអ៊ូលនៃប្រទេសកូរ៉េខាងត្បូងបានកើនឡើង០,៦ភាគរយកាលពីត្រីមាសទី១ ឆ្នាំនេះ បើធៀបនឹងតម្លៃជួលប្រមាណ៣៦.៦០០វ៉ុន(ប្រមាណ២៦,៣ដុល្លារអាមេរិក)ក្នុងមួយម៉ែត្រការ៉េក្នុងមួយខែកាលពីត្រីមាសទី៤ ឆ្នាំមុន។

ដោយឡែក នៅត្រីមាសទី១ ឆ្នាំ២០២៥នេះ តម្លៃជួលការិយាល័យកម្រិត A នៅទីក្រុងសេអ៊ូលត្រូវបានគេប៉ាន់ប្រមាណថា បានបន្តកើនឡើងតិចតួចដល់ទំហំទឹកប្រាក់ចន្លោះពី៣៦.៨០០វ៉ុនទៅ៣៧.២០០វ៉ុនក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ(ប្រហែល២៦,៤៣ដុល្លារទៅ២៦,៧២ដុល្លារ)។

ទី៣: ទីក្រុងប៉េកាំង

ការជួលការិយាល័យកម្រិត A នៅទូទាំងរដ្ឋធានីប៉េកាំងរបស់ប្រទេសចិនមានតម្លៃជាមធ្យមចំនួន២២១,៩៤យ័នក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ (ប្រមាណ៣០,៨៩ដុល្លារ)ក្នុងត្រីមាសទី២ ធ្លាក់ចុះ២,៣ភាគរយបើធៀបនឹងត្រីមាសទី១។នេះបើយោងតាមក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Cushman & Wakefield៕ប្រភព: Savills៕

LEAVE A REPLY

Please enter your comment!
Please enter your name here