ដោយ៖ ម៉ាណេត
ភ្នំពេញ៖ កម្ពុជា ទទួលបានគម្រោងវិនិយោគលើវិស័យសំណង់សរុបជាង ៤ពាន់គម្រោងនៅទូទាំងប្រទេសដែលបានបោះទុនវិនិយោគជាង ៦.៤ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមរបាយការណ៍ស្តីពីនិន្នាការសេដ្ឋកិច្ចសង្គម នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងរយៈពេល ១០ខែ ដើមឆ្នាំ ២០២០នេះ បានសម្រេចលើសំណើសុំការសាងសង់សរុបមានចំនួន ៤.០៨០គម្រោង នៅលើផ្ទៃក្រឡាសាងសង់ជាង ១៤លានម៉ែត្រក្រោមទុវិនិយោគ ៦.៤០០លានដុល្លារអាមេរិកការ៉េនៅទូទាំងប្រទេស។
របាយការណ៍បានឱ្យដឹងថា គម្រោងវិនិយោគលំនៅឋាន និងភូមិគ្រឹះ មានជាង ៣.៤០០គម្រោង សំណង់ពាណិជ្ជកម្ម ៣១១គម្រោង សំណង់ឧស្សាហកម្ម ១៧២គម្រោង សំណង់ទេសចរ ៨២គម្រោង និងសំណង់ផ្សេងៗទៀតមាន ២គម្រោង។
សម្រាប់គម្រោងសាងសង់សំណង់សាធារណៈវិញ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងរយៈពេល ១០ ខែ នេះដែរ បានសម្រេចលើសំណើសុំសាងសង់សរុបមាន ៦៨គម្រោងក្នុងនោះបានប្រើប្រាស់ថវិកា របស់រាជរដ្ឋាភិបាល មានចំនួន ៤០គម្រោង និងថវិកាឯកជន មានចំនួន ២៨ គម្រោង៕







