គណៈប្រតិភូក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញបំពេញទស្សនកិច្ច នៅទីក្រុងហ្វូចូវ ខេត្តហ្វូចៀន នៃសាធារណរដ្ឋប្រជាមានិតចិន

ទីក្រុងហ្វូចូវ៖ នាព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំប្រតិភូក្រសួង ដោយមានវត្តមានអមដំណើរដោយឯកឧត្តម ឈៀង ពេជ្រ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានភស្តុភារកម្ម ព្រមទាំងមន្រ្តីពាក់ព័ន្ធនៃក្រសួងសាធារណការនិងដឹកជញ្ជូន ដើម្បីជួបប្រជុំសម្តែងការគួរសមជាមួយអគ្គនាយកក្រុមហ៊ុន CSCEC Strait Construction and Development Co. LTD និងចុះទស្សនកិច្ចនៅការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធស្ពានថ្នល់របស់ក្រុមហ៊ុនផ្ទាល់។ គោលបំណងនៃទស្សនកិច្ចនេះ គឺដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការ និងផ្លាស់ប្តូរបទពិសោធន៍ ជាមួយក្រុមហ៊ុន CSCEC នៃប្រទេសចិន។

គួរបញ្ជាក់ថាក្រុមហ៊ុន CSCEC Strait Construction and Development ជាក្រុមហ៊ុនវិនិយោគលំដាប់ទី១បង្អស់នៅប្រទេសចិន និងជាក្រុមហ៊ុនស្ថិតនៅលេខលំដាប់លើសកលលោក ដែលមានជំនាញលើការងារវិនិយោគការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឡូជីស្ទីក សួនឧស្សាហកម្ម លំនៅឋាន និងការអភិវឌ្ឍទីក្រុងប្រកបដោយចីរភាព បរិយាបន្ន សមតុល្យសេដ្ឋកិច្ឋ គណនីយភាព និងសមធម៌សង្គម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហេង ណន ប្រធានប្រតិភូកម្ពុជា ក៏បានគូសបញ្ជាក់អំពីសមទ្ធិផលសំខាន់ៗនៃផ្នែកសាធារណការ និងដឹកជញ្ជូនកម្ពុជា ដែលកម្ពុជាសម្រេចបាននាពេលកន្លងមក និងជាពិសេសរដ្ឋាភិបាលកម្ពុជាបានដាក់ចេញអនុវត្តផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដែលមានគម្រោងរហូតដល់១៧៤គម្រោង សម្រាប់ការអនុវត្តរយៈពេល១០ឆ្នាំ។ ឯកឧត្តម ក៏បានស្នើឲ្យក្រុមហ៊ុន CSCEC Strait សហការពិនិត្យមើលគម្រោងនៅក្នុងផែនការមេ ដែលក្រុមហ៊ុនអាចចូលរួមចំណែកវិនិយោគ និងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន និងឡូជីស្ទីកនៅកម្ពុជា។

ជាចុងក្រោយ ឯកឧត្តម ប្រធានប្រតិភូកម្ពុជា បានថ្លែងអំណរគុណចំពោះគណៈគ្រប់គ្រងក្រុមហ៊ុនដែលបានអញ្ជើញប្រតិភូក្រសួង ដើម្បីជួបពិភាក្សា និងនាំប្រតិភូក្រសួងចុះសិក្សាស្វែងយល់ផ្ទាល់នៅការដ្ឋានសាងសង់ និងទីតាំងគម្រោងមួយចំនួនរបស់ក្រុមហ៊ុន។ ទន្ទឹមនេះ ឯកឧត្តមក៏បានថ្លែងអំណរគុណចំពោះការរៀបចំបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ក្រុមហ៊ុនចំពោះប្រតិភូកម្ពុជា។

:: ភ្ជាប់ទំនាក់ទំនងជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន(MPWT)
– Facebook: https://www.facebook.com/mpwt.gov.kh
– Telegram: https://t.me/mpwtnews
– TikTok: https://www.tiktok.com/@mpwt.tiktok
– YouTube: https://www.youtube.com/@mpwt.youtube

LEAVE A REPLY

Please enter your comment!
Please enter your name here