ដោយ៖ លក្ខិណា
អន្តរជាតិ៖ រដ្ឋមន្រ្តីហិរញ្ញវត្ថុនៅតំបន់ចាយប្រាក់អឺរ៉ូ កាលពីថ្មីៗនេះ បានសម្រេចបន្តធ្វើកំណែទម្រង់នៃយន្តការស្ថេរភាពសេដ្ឋកិច្ចអឺរ៉ុប ដែលមូលនិធិសង្គ្រោះអចិន្រ្តៃយ៍ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១២ ខណៈអឺរ៉ុបកំពុងមានវិបត្តិបំណុល។ នេះបើយោងតាមការគេទំព័រ DW នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។
យោងតាមគេហទំព័របរទេសមួយ បានឱ្យដឹងថា យន្តការស្ថេរភាពអឺរ៉ុប (ESM) នឹងដើរតួនាទីទ្រទ្រង់រួមសម្រាប់មូលនិធិដំណោះស្រាយតែមួយជាកំណែទម្រង់ ដែលរដ្ឋមន្រ្តីបានព្រមព្រៀងជំរុញឲ្យចូលជាធរមាននៅដើមឆ្នាំ២០២២ ដែលបានបង្ហាញសេចក្តីថ្លែងការណ៍ បន្ទាប់ពីសន្និសីទវីដេអូរបស់ក្រុមរដ្ឋមន្ត្រី។
មូលនិធិដំណោះស្រាយតែមួយ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៤ ដើម្បីដោះស្រាយធនាគារ ដែលជួបភាពបរាជ័យ នៅតំបន់ចាយប្រាក់អឺរ៉ូ។
សេចក្តីថ្លែងការណ៍បានបន្ថែមថា រដ្ឋមន្រ្តីទាំងអស់ នឹងចុះ ហត្ថលេខាលើ សន្ធិសញ្ញា យន្តការស្ថេរភាពអឺរ៉ុប ESM ដែលត្រូវបានកែលម្អ នៅខែមករា មុនពេលចាប់ផ្តើម ដំណើរការផ្តល់សច្ចាប័ន។ សេចក្តីថ្លែងការណ៍បាននិយាយថា សេចក្តីសម្រេចទាំងនេះ គឺជាជំហានសំខាន់មួយទៀតឆ្ពោះទៅរកការបំពេញបែបបទរបស់សហជីពធនាគារ ។
ចាប់តាំងពីការបង្កើតឡើង យន្តការស្ថេរភាពអឺរ៉ុប ESM មានសមត្ថភាពផ្តល់ប្រាក់កម្ចីរហូតដល់ ៥០០ពាន់លានអឺរ៉ូ មានគោលបំណងដើរតួនាទីជាអ្នកផ្តល់ជំនួយហិរញ្ញវត្ថុ ដល់បណ្តាប្រទេសតំបន់ចាយប្រាក់អឺរ៉ូ ដែលកំពុងជួបប្រទះ ឬរងការគំរាមកំហែង ដោយសារបញ្ហាហិរញ្ញប្បទានធ្ងន់ធ្ងរ ក៏ដូចជាការផ្តល់ប្រាក់កម្ចីសម្រាប់ការបង្កើតឡើងវិញ នៃធនាគារ ដែលមានបញ្ហា ៕







