ក្រសួងហិរញ្ញវត្ថុ បានព្យាករថា សេដ្ឋកិច្ចខ្លួននឹងចាប់ផ្តើមងើបឡើងវិញនៅឆ្នាំក្រោយ

ដោយ៖ លក្ខិណា

ភ្នំពេញ៖ យោងតាមលោក Arkhom Termpittayapaisith រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ប្រទេសថៃ បាននិយាយថា ស្ថានភាពទេសចរណ៍របស់ប្រទេសថៃ អាចនឹងវិលទៅរកភាពដើមវិញ ( ដូចមុនកូវីដ១៩ ) ក្នុងអំឡុងឆ្នាំ ២០២៤ ខណៈសេដ្ឋកិច្ចរបស់ខ្លួននឹងចាប់ផ្តើមងើបឡើងវិញនៅឆ្នាំក្រោយ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា មុនកូវីដ១៩ ប្រទេសថៃមានភ្ញៀវទេសចរអន្តរជាតិចំនួនរហូតដល់៤០លាននាក់ ហើយចំនួននេះអាចស្ដារឡើងវិញបានត្រូវប្រើពីបីទៅបួនឆ្នាំ ។ លោកថា “ក្នុងឆ្នាំ ២០២១ ភ្ញៀវទេសចរបរទេសមកដល់ប្រទេសថៃ រំពឹងថានឹងមានចំណួនតែ៨លាននាក់ប៉ុណ្ណោះ ហើយសេដ្ឋកិច្ចប្រទេសនេះ ក៏ចាប់ផ្ដើមឡើងវិញនៅក្នុងឆ្នាំ ២០២១ផងដែរ”។

យោងតាមធនាគារថៃ ( Bank of Thailand) បានឲ្យដឹងថា ប្រទេសថៃ ជាប្រទេសមានសេដ្ឋកិច្ចធំទី ២ នៅអាស៊ីអាគ្នេយ៍ ហើយសេដ្ឋកិច្ចបានធ្លាក់ចុះ ៦,៤ ភាគរយ នៅក្នុងត្រីមាសទី ៣ ធៀបនឹងឆ្នាំមុន បន្ទាប់ពីធ្លាក់ចុះ ១២,១ ភាគរយនៅក្នុងត្រីមាសមុន ដែល វិស័យទេសចរណ៍ទទួលរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារតែការរឹតបន្តឹងផ្លូវអាកាសពិភពលោក និងការបិទព្រំដែនអន្តរជាតិ។

រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុ បាននិយាយថា ថៃរំពឹងថាសេដ្ឋកិច្ចរបស់ខ្លួននឹងចំណាយពេលពីរឆ្នាំដើម្បីស្តារឡើងវិញ ប៉ុន្តែ សម្រាប់វិស័យទេសចរណ៍វិញ គឺត្រូវការពេល៤ ឆ្នាំទៀត ដើម្បីឈានទៅរកកម្រិតមុនពេលមានជំងឺ កូវីដ១៩។

ទោះយ៉ាងណារដ្ឋមន្ត្រីរូបនេះថា ប្រសិនបើវ៉ាក់សាំងជម្ងឺ COVID-១៩ បង្ហាញពីប្រសិទ្ធភាពរបស់ខ្លួននោះវិស័យទេសចរណ៍ពិភពលោក នឹងចាប់ផ្តើមកើនឡើង ដែលបន្ទាប់មកអាចជួយប្រទេសថៃពន្លឿនវិស័យទេសចរណ៍របស់ខ្លួនយ៉ាងឆាប់រហ័ស ។

ថ្មីៗនេះប្រទេសថៃទើបតែចាប់ផ្តើមទទួលបានចំនួនភ្ញៀវទេសចរមានកំណត់ក្រោមកម្មវិធីទិដ្ឋាការទេសចរណ៍ពិសេស របស់រដ្ឋាភិបាលជាមួយនឹងតម្រូវការនៃការធ្វើចត្តាឡីស័កជាចាំបាច់។ ទន្ទឹមនឹងនេះ អាជ្ញាធរទេសចរណ៍ប្រទេសថៃ រំពឹងថាចំនួនភ្ញៀវទេសចរបរទេសនឹងធ្លាក់ចុះមកនៅត្រឹម ៦,៧ លាននាក់នៅឆ្នាំនេះ ពីចំនួន ៣៩,៨ លាននាក់កាលពីឆ្នាំ ២០១៩ ហើយនឹងកើនឡើងវិញ ដល់ ២០,៥ លាននាក់នៅឆ្នាំ២០២១ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here