តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃពុធនេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃវិញក្នុងការជួញដូរនៅព្រឹកថ្ងៃពុធនេះ ខណៈក្រុមអ្នកវិនិយោគនៅតែសង្ឃឹមថា ធនាគារកណ្តាលអាមេរិក (Fed) នឹងសម្រេចចិត្តបញ្ចុះអត្រាការប្រាក់ជាផ្លូវការក្នុងរង្វង់០,៥ភាគរយនៅចុងកិច្ចប្រជុំនាថ្ងៃពុធនេះ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,២៥ភាគរយដល់២៥៧៥,៨៨ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,៣៩ភាគរយដល់២៦០២,៤០ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤១នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃអង្គារម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥៦៩,៥២ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥៩២,៤០ដុល្លារក្នុងមួយអោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមឧបករណ៍ CME FedWatch បានបង្ហាញថា បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៦៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) អាចនឹងបញ្ចុះអត្រាការប្រាក់ចំនួន០,៥ភាគរយនៅចុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃពុធនេះ។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានធ្លាក់ថ្លៃចុះមកនៅត្រឹម១០០,៨២ពិន្ទុនៅព្រឹកថ្ងៃពុធនេះបន្ទាប់ពីបិទការជួញដូរត្រឹម១០០,៨៩ពិន្ទុកាលពីថ្ងៃអង្គារម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានធ្លាក់ចុះ០,៤៥%ដល់៣០,៨៤ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,០៩%ដល់៩៨៣,៧០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង១,១៦%ដល់១.១១៥ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៤នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here