តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅថ្ងៃព្រហស្បតិ៍នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: តម្លៃហាងឆេងមាសបានងើបឡើងថ្លៃនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់​ពី​ទិន្នន័យ​អតិផរណា​របស់​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ឱ្យ​អ្នក​វិនិយោគ​បន្ទាបការ​រំពឹង​ទុក​ចំពោះទំហំនៃ​ការ​បញ្ចុះ​អត្រា​ការ​ប្រាក់​របស់​ធនាគារ​កណ្តាល​អាមេរិក​នៅ​សប្តាហ៍​ក្រោយ។

តួយ៉ាង តម្លៃមាស Spot Gold បានងើបឡើង០,១៦ភាគរយដល់២៥១៥,៤៤ដុល្លារក្នុងមួយអោន ខណៈតម្លៃហាងឆេងមាសរបស់សហរដ្ឋអាមេរិក U.S. gold futures បានងើបឡើង០,០២ភាគរយដល់២.៥៤៣ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៥២នាទីព្រឹក។

គិតត្រឹមពេលបិទការជួញដូរកាលពីថ្ងៃពុធម្សិលមិញ តម្លៃមាស Spot Gold បានបិទនៅត្រឹម២៥១១,៤៤ដុល្លារក្នុងមួយអោន ខណៈតម្លៃមាស U.S. gold futures បានបិទនៅត្រឹម២៥៤២,៤០ដុល្លារក្នុងមួយអោន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

យោងតាមរបាយការណ៍បង្ហាញថា សន្ទស្សន៍តម្លៃទំនិញប្រើប្រាស់(CPI) នៅសហរដ្ឋអាមេរិកបានកើនឡើង០,២ភាគរយកាលពីខែសីហាធៀបនឹងខែកក្កដា ស្របតាមការរំពឹងទុករបស់ក្រុមសេដ្ឋវិទូ។

បច្ចុប្បន្ន ទីផ្សារមើលឃើញឱកាស៨៥ភាគរយ ដែលធនាគារកណ្តាលអាមេរិក(Fed) នឹងបញ្ចុះអត្រាការប្រាក់ចំនួន០,២៥ភាគរយក្នុងកំឡុងកិច្ចប្រជុំគោលនយោបាយនៅថ្ងៃពុធ សប្តាហ៍ក្រោយ។នេះបើយោងតាមឧបករណ៍ CME FedWatch។

សន្ទស្សន៍ប្រាក់ដុល្លារ ដែលវាស់វែងរូបិយប័ណ្ណប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណធំៗចំនួន៦ ដូចជាប្រាក់យ៉េន និងប្រាក់អឺរ៉ូ បានងើបឡើងថ្លៃដល់១០១,៧៦ពិន្ទុនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បន្ទាប់ពីបិទការជួញដូរត្រឹម១០១,៦៨ពិន្ទុកាលពីថ្ងៃពុធម្សិលមិញ។

តម្លៃលោហៈធាតុប្រាក់ Spot silver បានងើបឡើង០,២៧%ដល់២៩ដុល្លារ ក្នុងមួយអោន ខណៈតម្លៃផ្លាទីន បានងើបឡើង០,៥១%ដល់៩៦១,១០ដុល្លារក្នុងមួយអោន ហើយតម្លៃ palladium បានងើបឡើង០,៩៩%ដល់១.០១៧ដុល្លារក្នុងមួយអោន គិតត្រឹមម៉ោង១០:៤៥នាទីព្រឹក៕

LEAVE A REPLY

Please enter your comment!
Please enter your name here