ដោយៈ គង់ សួរិយា
ភ្នំពេញៈ ក្រុមមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ដឹកនាំដោយលោកបណ្ឌិតអូន ព័ន្ឋមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកកិច្ចប្រជុំចង្អៀតគណៈកម្មាធិការ គោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុស្តីពីការពិនិត្យ លើការរៀបចំក្របខណ្ឌអភិវឌ្ឍន៍ និងគ្រប់គ្រងអាជីវកម្មផែ និងការតភ្ជាប់បណ្តាញប្រព័ន្ធដឹកជញ្ជូន តាមផ្លូវទឹកទន្លេជាមួយផ្លូវសមុទ្រ។

កិច្ចប្រជុំកាលពីថ្ងៃទី១៦កក្កដាកន្លងមកនេះមានការចូលរូមពីលោកប៉េងពោធិ៍នារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូនលោកឧបនាយករដ្ឋមន្រ្តីស៊ុនចាន់ថុលអនុប្រធានទី១នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងមន្រ្តីពាក់ព័ន្ឋជាច្រើនទៀត។

រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងជម្រុញការអភិវឌ្ឈលើវិស័យដឹកជញ្ជូនតាមផ្លូវទឹកដោយបាននិងកំពុងសាងសង់ផែជាច្រើននៅតាមដងទន្លេរមេគង្គទន្លេរសាបពិសេសបាននិងកកំពុងត្រៀមជីកព្រែកហ្វូណនតេជោដែលជាការតភ្ជាប់ជាប្រវត្តិសាស្រ្ត ពីទន្លេរទៅកាន់សមុទ្រក្នុងខេត្តកែប ដែលព្រែកជីកនេះ គ្រោងនឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ សីហា ឆ្នាំ២០២៤ខាងមុខនេះ ជាមួយទុនវិនិយោគប្រមាណ១៧០០លានដុល្លារអាមេរិក៕








