ដោយៈ សូរិយា
ភ្នំពេញៈ កម្មវិធី “ជុំវិញទន្លេមេគង្គ” ជាកម្មវិធីពិសេសមួយនៃមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១៣ ត្រូវបានសម្ពោធនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា–ជប៉ុន (CJCC)។
លោកឌិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានអញ្ជើញជាអធិតបីក្នុងពិធីនេះ។

កម្មវិធី “ជុំវិញទន្លេមេគង្គ” ជាវេទិកាមួយដែលផ្តោតសំខាន់ពីការផ្សព្វផ្សាយ ពីសារៈសំខាន់របស់បរិស្ថាន និងកិច្ចខិតខំប្រឹងប្រែង ក្នុងការងារអភិរក្សរបស់ក្រសួង អង្គការជាតិ អន្តរជាតិ និងការចូលរួមរបស់បុគ្គល នៅតាមដងទន្លេមេគង្គ តំបន់មាត់សមុទ្រ និងតំបន់នានានៃប្រទេសកកម្ពុជា ដើម្បីការអភិវឌ្ឍជារនិរន្តភាព សម្រាប់ដល់ក្មេងៗជំនាន់ក្រោយៗទៀត។

កម្មវិធីនេះបានរួមបញ្ចូលការដាក់តាំងពិព័ណ៌ស្តីពីសត្វស្លាបនៅកម្ពុជាបទបង្ហាញនិងការចាក់បញ្ចាំងវីដេអូខ្លីៗស្តីអំពីការងារការពារបរិស្ថានជាមួយនឹងកិច្ចពិភាក្សារវាងអ្នកជំនាញនិងប្អូនៗសិស្សនិងនិស្សិត៕







