កម្ពុជា ឡាវចុះMOUលើកិច្ចសហប្រតិបត្តិការបច្ចេកវិទ្យានិង នវានុវត្តន៍

 ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​កម្ពុជា បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា ជាមួយ​ក្រសួង​បច្ចេកវិទ្យា និង​ទូរគមនាគមន៍​ឡាវស្តីពី ​កិច្ចសហប្រតិបត្តិការ​លើ​ស័​យ​បច្ចេកវិទ្យា និង​នវានុវត្តន៍។

គោលដៅនៃMOUនេះ ធ្វើឡើងដើម្បី​លើកកម្ពស់​កិច្ចសហប្រតិ​បត្តិការ និង​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ទៅវិញទៅមក ​ឱ្យ​កាន់តែ​ប្រសើរ​ឡើងលើ​វិស័យ​បច្ចេកវិទ្យា​។​

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ត្រូវបាន​ធ្វើឡើង​កាលពី​ថ្ងៃទី​ ២៣ ខែមីនា ឆ្នាំ ២០២៣ ក្នុងអំឡុង​ពេលដែល​លោក Boviengkham VONGDARA រដ្ឋមន្ត្រីក្រសួង​បច្ចេកវិទ្យា និង​ទូរគមនាគមន៍​ឡាវ បាន​ដឹកនាំ​គណៈប្រតិភូ​ទស្សនកិច្ច​នៅ​កម្ពុជា​។

​ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​លោក ចម ប្រសិទ្ធ មានប្រសាសន៍ថា ​ទោះបី​មានការ​រំខាន​ ដោយ​បញ្ហា​រោគរាតត្បាត​កូ​វីដ​១៩​ក៏ដោយ ក៏​ប្រទេស​យើង​ទាំងពីរ​អាច​សម្រេចបាន ​នូវ​អនុស្សរណ​:​យោគយល់​គ្នា​នេះ ដែលជា​មូលដ្ឋានគ្រឹះ​មួយ​ ក្នុង​ការជំរុញ​លើកកម្ពស់​នូវ ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ និង​ផ្លាស់ប្តូរ​បទពិសោធន៍​គ្នា​ ទៅវិញទៅមក​ឱ្យ​កា​ន់តែ​ប្រសើរ​ឡើងលើ​វិស័យ បច្ចេកវិទ្យា និង​នវានុវត្តន៍ តាម​ការដាក់ចេ​ញ​នូវ​ផែនការ​សកម្មភាព​រប​ស់​ប្រមុខ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​។

ជាមួយគ្នានេះ លោក​បានចាត់ទុក​ដំណើរ​ទស្សនកិច្ច និង​ការបំពេញ​បេសកកម្ម​កា​រងារ ​របស់​គណ​:​ប្រតិភូ​ឡាវ​នៅ​កម្ពុជា គឺជា​ការអនុវត្ត​ដំបូង​គេ​នូវ​កិច្ចព្រមព្រៀង​ ដែល​បានធ្វើ​ឡើង​រវាង​ប្រទេស​ទាំងពីរ ក្នុងអំឡុងពេល​នៃ​ដំណើរ​ទស្សនកិច្ច​ របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កាលពី​ខែកុម្ភ​:​កន្លងទៅ ក្នុង​ភាពជា​ដៃគូ​កិច្ច​ហ​ប្រតិបត្តិការ​គ្រប់​ជ្រុងជ្រោយ​។​

ជាមួយគ្នានេះដែរ លោក ចម ប្រសិទ្ធ បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​គណៈប្រតិភូ​ឡាវ ដែល​ដឹកនាំ​ដោយ​លោក Boviengkham VONGDARA រដ្ឋមន្ត្រីក្រសួង​បច្ចេកវិទ្យា និង​ទូរគមនាគមន៍​ឡាវ ស្រប​ពេលដែល​កម្ពុជា​នឹង​រៀបចំ​ទិវា​ជាតិ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ការតាំងពិព័រណ៍ វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ កម្ពុជា​-​អន្តរជាតិ​លើក​ទី​១​ឆ្នាំ​២០២៣ របស់ខ្លួន ហើយ​ប្រទេស​ឡាវ​ក៏មាន​ស្តង់​ពិព័រណ៍​ចូលរួម​ផងដែរ​៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here